ពិតជាពិសេសខ្លាំងណាស់ បងប្រុសម្នាក់ បានប្រេីប្រាស់ Drone របស់ខ្លួន ក្លាយទៅជាឧបករណ៍ដឹកជញ្ចូនទំនិញខ្នាតតូច តាមផ្លូវអាកាស កំពុងតែទទួលការគាំទ្រយ៉ាងខ្លាំង (មានរូបភាព)
បច្ចុប្បន្នជំងឺ រា ត ត្បាត សកល កូវីដ១៩ កំពុងតែមានចំនួនកេីតឡេីង នៅក្នុងប្រទេសកម្ពុជារបស់យេីង ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ រហូតរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចបិទខ្ទប់ រាជធានីភ្នំពេញ ទាំងស្រុង និងក្រុងតាខ្មៅខេត្តកណ្ដាល រយៈពេល១៤ថ្ងៃ រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ដោយមិនឱ្យប្រជាពលរដ្ឋធ្វេីដំណេីរចេញក្រៅនោះទេ ប្រសិនបេីមិនមានករណីចាំបាច់ណាមួយ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។
ដោយឡែក នៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះក្រឡេកមកចាប់អារម្មណ៍ នូវគំនិតច្នៃប្រឌិតរបស់បងប្រុសម្នាក់ ដែលគាត់មានគណនីហ្វេសប៊ុកឈ្មោះ ទិត្យ បងប៊ី បាននឹងកំពុងតែធ្វេីឱ្យមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយខ្លួនបានប្រេីប្រាស់ ឧបករណ៍ Drone របស់ខ្លួន (ឧបករណ៍ថតវីដេអូ ពីលេីអាកាស) រួចចងខ្សែភ្ជាប់ជាមួយ មីMaMa មួយកេះ រួចធ្វេីការដឹកជញ្ចូន តាមរយៈផ្លូវអាកាស ទៅឱ្យអតិថិជនរបស់ខ្លួន យ៉ាងពិសេសតែម្ដង។ ម្ចាស់គណនីខាងលេី ក៏បានភ្ជាប់នូវពាក្យពេចន៌មួយចំនួនថា៖“កូរ៉ូណា អៀបគៀន Drone Delivery ព្រឹកនេះបានចែមួយ ដឹកមីមួយកេះ បូរីពិភពថ្មី ចំការដូង។ បញ្ជាក់៖ មួយជើង 1$ ដាក់លេខផ្ទះ លេខផ្លូវឲ្យត្រឹមត្រូវ ហោះតាម Map ទេ ត្រូវបាញ់អាល់កុលឲ្យផងពេលដល់ទីតាំង យកឥវ៉ាន់ហើយ ហាមព្យួរ លីអូ រឺខោរអាវក្នុងមកវិញ។ ដឹកក្រៅបូរីគិតលុយថែម ចំងាយត្រឹម 5km ក្នុងក្រុងភ្នំពេញប៉ុណ្ណោះ លើសណឹងតែបាត់ទាំង Drone បាត់ទាំងឥវ៉ាន់ហើយភ្ញៀវ”។
សូមជម្រាបផងដែរថា បេីតាមរយៈសំណេររបស់គាត់ ក៏បានសរសេរលាយឡំ នូវអត្ថន័យបែបលេងសេីចមួយចំនួនផងដែរ ប៉ុន្ដែគំនិតរបស់គាត់ ពេលនេះ គឺពិតជាត្រូវបានមជ្ឈដ្ឋានមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ស្របពេលដែលរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីសម្រេចបិទខ្ទប់រយៈពេល១៤ថ្ងៃ រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ដោយមិនឱ្យប្រជាពលរដ្ឋធ្វេីដំណេីរចេញក្រៅនោះទេ ប្រសិនបេីមិនមានករណីចាំបាច់ណាមួយ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។