ទទួលយកមិនបានទេ បុរសម្នាក់នៅក្មេងសោះ បែរជាត្រូវទទួលមរណភាពដោយសារតែបែបនេះទៅវិញ
ព័ត៌មានបឋម៖ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ នេះ យោងតាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ Eang Srey Leak បានចែករំលែកនូវដំណឹងដ៏ក្រៀមក្រំមួយ ខណៈដែលបុរសម្នាក់មានឈ្មោះ ម៉ៅ អាយុ ៣០ឆ្នាំ បានទទួលមរណភាពចាកចោលក្រុមគ្រួសារទាំងវ័យក្មេង ដោយសារតែជំងឺលេីសឈាម។
ក្នុងនោះដែរ ម្ចាស់គណនីហ្វេសប៊ុកខាងលើដែលត្រូវជាសាច់ញាតិបានបង្ហាញពីអារម្មណ៍ក្តុកក្តួលចិត្តជាខ្លាំង និងបានសរសេររៀបរាប់ឲ្យដឹងថា៖ «ទៅអោយបានសុខណាបងប្រុស កើតជាតិណាៗក្លាយជាបងប្អូននឹងគ្នាទៀត សែននឹកមិនចង់បាត់បង់ទេ បងប្រុសអើយពិបាកទទួលយកណាស់បងម៉ៅ»។
ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស ព ផងដែរ។ សូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធរបស់បងប្រុស ឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។