កូ.វី.ដ អើយ ឯងសា.ហា.វ ពេកហើយ ឡើងឡានទៅ២នាក់តា មកវិញបានតែម្នាក់ឯង ឯយាយមកត្រឹមធាតុ លោកស្រី ទ្រី ដាណា មើលហើយចង់ស្រក់ទឹកភ្នែក ក៏បានបង្ហោះសារថា
នៅយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ លោកស្រី ទ្រី ដាណា ថៅកែហាងមាសពេជ្រ និងជាម្ចាស់គ្រឿងសម្អាងយីហោម៉ាក់ NNP បានសម្ដែងនូវអារម្មណ៍ដ៏ក្រៀមក្រំយ៉ាងខ្លាំង បន្ទាប់ពីឃេីញទិដ្ឋភាព លោកតាម្នាក់ បានជាសះស្បេីយពី ជំ ងឺ កូ.វី. ដ ១៩ ចំណែកឯភរិយារបស់លោកតាវិញ បែរជាមិនអាចតស៊ូនឹងជំងឺនេះ ក៏បានទទួលមរណភាពតែម្ដង ដោយបន្សល់ទុកត្រឹមតែធាតុមួយកោដ្ឋ ត្រឡប់មកវិញ ទាំងក្ដីសោកសៅ។
ក្នុងនោះដែរ លោកស្រី ទ្រី ដាណា បានលេីកឡេីង នូវសំណេរមួយឃ្លាថា៖”កូ.វី.ដ អើយ ឯងសា.ហា.វ ពេកហើយ ឃើញគេបង្ហោះ ឡើងឡានទៅ២នាក់តា មកវិញបានតែម្នាក់ឯង ឯយាយមកត្រឹមធាតុ មើលហើយចង់ស្រក់ទឹកភ្នែក សូមឱ្យវិញ្ញា ណ ក្ខ ន្ធ យាយ បានទៅកាន់សុគតិភពកុំបីខាន។
យើងចូលរួមការពារទាំងអស់គ្នា អនុវត្តតាមវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន កុំឱ្យឆ្ល ង ដល់អ្នកផ្ទះឱ្យសោះ អាណិតពួកគាត់ណាស់។ កម្ពុជាយើងនឹងរួចផុតគ្រោះអាក្រក់នេះ កូ.វី.ដ ច.ង្រៃ ត្រូវតែរលា.យ”។