ទីបំផុត កញ្ញា ដេនី ក្វាន់ បានចេញមុខឡាយវីដេអូ បកស្រាយអំពីដំណើររឿងកេីតឡេីងនៅសណ្ឋាគារ សមុទ្រមាស ដែលបានបង្កប់កាមេរ៉ាសុវត្ថិភាពក្នុងបន្ទប់
កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញនេះ កញ្ញា ដេនី ក្វាន់ តារាសម្តែងដ៏ សុិ.ច សុី បានបង្ហាញពីការឈឺចាប់ជាខ្លាំង និងបានបង្ហោះសារទាមទាររកយុត្តិធម៌លេីបណ្តាញសង្គមហ្វេសប៊ុក បន្ទាប់ពីសណ្ឋាគារមួយកន្លែងក្នុងខេត្តព្រះសីហនុ បាន ប ង្កប់ កាមេរ៉ាសុវត្ថិភាពក្នុងបន្ទប់ដែលរូបនាងរួមជាមួយកូនចៅបានទៅសម្រាកនៅទីនោះ ។
សូមជម្រាបថា ហេតុការណ៍ខាងលើនេះ បានកេីតឡេីងតាំងពីខែតុលា ឆ្នាំ២០២០ មកម៉្លេះ តែដោយសាររង់ចាំចំណាត់ការ ទេីបរូបនាងសម្រេចចិត្តមិនទាន់បង្ហោះ រហូតមកដល់ពេលនេះនៅមិនទាន់មានដំណោះស្រាយសមរម្យ ទេីបរូបនាងក៏បានទម្លាយរឿងនេះលេីបណ្តាញសង្គមហ្វេសប៊ុកតែម្តង។ ក្នុងនោះដែរ កញ្ញា ដេនី ក្វាន់ បានអះអាងថារូបនាងនឹងជួបពិភាក្សាជាមួយមេធាវីរបស់ខ្លួន រិះរកនីតិវិធីតាមផ្លូវច្បាប់ ដើម្បីបានយុត្តិធម៌ដល់ខ្លួន ខណៈដែលសំណុំរឿងដំបូង គឺនាងទាមទារសំណង ជំ ងឺ ចិត្ត ១០ម៉ឺនដុល្លារ និងស្នើឲ្យម្ចាស់សណ្ឋាគារ ដែលជាអនិកជនខ្មែររស់នៅអាមេរិក ទទួលខុសត្រូវមុខច្បាប់។ ខាងក្រោមនេះ គឺជាសំណេររៀបរាប់ទាំងស្រុងរបស់កញ្ញា ដេនី ក្វាន់ ដែលមានខ្លឹមសាររៀបរាប់ទាំងស្រុងថា៖
«ខ្ញុំគេងសណ្ឋាគារ សមុទ្រមាស (Gold Sea Hotel) នៅក្រុងកំពង់សោម ម្ចាស់ Hotel លួចបង្កប់ Camera ក្នុងបន្ទប់ខ្ញុំគេង បញ្ជាក់មិនមែនតែបន្ទប់ខ្ញុំទេគឺគ្រប់បន្ទប់ទាំងអស់ក្នុង Hotel នោះ រឿងក្តីខ្ញុំកើតឡើងតាំងពីខែ១០ ឆ្នាំ២០២០ ខ្ញុំមិនឡាយព្រោះរង់ចាំដំណោះស្រាយល្អជាមួយម្ចាស់ Hotel តែលទ្ធផលចេញមកវាអយុត្តិធម៌សំរាប់រូបនាងខ្ញុំណាស់ សំណងលុយ១មុឺនដុល្លានេះដូចជាមើលងាយកិត្តិយសខ្ញុំជាស្រី្តខ្មែរពេកហើយ ខ្ញុំឈឺចាប់ខ្លាំងណាស់ខ្ញុំទទួលយកមិនបានទេ អយុត្តិធម៌ណាស់»។
យ៉ាងណាមិញ បន្ទាប់ពីរឿងរ៉ាវខាងលេីកំពុងតែមានការផ្ទុះកក្រើករួចមក នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ នេះ កញ្ញា ដេនី ក្វាន់ បានចេញមុខឡាយជាវីដេអូនិយាយបកស្រាយ និងរៀបរាប់អំពីដំណើរសា ច់ រឿងកេីតឡេីងនៅសណ្ឋាគារ សមុទ្រមាស (Gold Sea Hotel) ដែលបានបង្កប់កាមេរ៉ាសុវត្ថិភាពក្នុងបន្ទប់។ កុំឲ្យខាតពេលយូរ សូមប្រិយមិត្តទស្សនានូវការឡាយបកស្រាយពីកញ្ញា ដេនី ក្វាន់ ដូចតទៅ។
សូមទស្សនាវីដេអូខាងក្រោម