កែមិនឡើងសោះ លោក អុឹម ជីវ៉ា អាណិតខំអោយលុយសុខា ១០មុឺនរៀលដើម្បីទៅស្រុកវិញ តែបែរជា សុខា បានចេញវីដេអូនិយាយបែបនេះទៅវិញ
កាលពីរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ កន្លងទៅនេះសុខាសុខា បានមកសុំលុយ លោក អុឹម ជីវ៉ា ចំនួន១០មុឺនរៀល ដោយអះអាងថា ខ្លួនសុំលុយនេះ ដេីម្បីធ្វេីជាសាហ៊ុយ ធ្វេីដំណេីរទៅរស់នៅស្រុកកំណេីតវិញ និងបានបញ្ជាក់ថា ខ្លួនឈប់ផឹកបន្ដទៀតហេីយ។
យ៉ាងណាមិញ ក្រោយទទួលបានលុយចំនួន ១០មុឺនរៀល ពីលោក អុឹម ជីវ៉ា តាមការសូមអង្វររបស់ខ្លួនរួចមក ស្រាប់តែ បុគ្គលរូបនេះ បានបង្ហោះវីដេអូ ក្នុងបណ្ដាញសង្គម TikTok ដោយនិយាយយ៉ាងសង្ហារថា៖”រឿងលុយ ដែលបង អុឹម ជីវ៉ា បានឱ្យខ្ញុំកាលពីថ្ងៃមុននឹង គឺខ្ញុំបានប្ដូរចិត្ត ដោយសារតែប្ដូរចិត្តអត់ទៅស្រុក គឺមកពីលុយ វាតិចតួច ហេីយអ្នកភូមិខ្ញុំ ពេលខ្ញុំទៅគឺគេមេី.លងាយ ទាល់តែខ្ញុំធ្វេីការបានលុយច្រេីន ទេីបខ្ញុំទៅ”។ ហេីយ បុគ្គល សុខា សុខា នេះ បានបញ្ជាក់ទៀតថា៖”រឿងលុយ១០មុឺនរៀលហ្នឹង គឺខ្ញុំបាទ ទិញអីញ៊ាំ ហេីយផ្ញេីទៅមីងខ្ញុំអស់ហេីយ”។
ក្នុងនោះដែរ ក្រោយស្ដាប់ការលេីកឡេីងរបស់បុគ្គល សុខា នេះរួច លោក អុឹម ជីវ៉ា ក៏បានបង្ហោះសារមួយឃ្លាថា៖”ហុឺ សុខា អើយ សុខា ..មិនអីទេ តែថ្ងៃក្រោយ បើចង់បានលុយទៅប្ដូរពណ៌សក់ប្រាប់ត្រង់មក កុំរៀនកុហកគេអី ណាមួយទៀតលុយបងអោយ វាជាទឹកចិត្តបងទេ បងមិនខឹងទេ ! បងនៅតែអាណិតចង់ព្យាយាមកែប្អូនសុខាណាស់ តែកែមិនឡើងសោះ ! ហុឺ សុខា អើយ សុខា”។
សូមទស្សនាវីដេអូខាងក្រោម