ខណ្ឌទាំង៣នេះ សម្រាប់ប្រជាពលរដ្ឋមានអាយុពី ១៨ឆ្នាំឡើងទៅ នឹងទទួលបានការចាក់វ៉ាក់សាំង ចាប់ពីថ្ងៃទី២៥ ខែឧសភា នេះតទៅ
នៅវេលាម៉ោងប្រមាណ ១០ព្រឹក ថ្ងៃអាទិត្យ ទី២៣ ខែឧសភា ឆ្នាំ២០២១ នេះ វ៉ាក់សាំងស៊ីណូវ៉ាក់ របស់ក្រុមហ៊ុនចិនចំនួន ១លានដូស ត្រូវបានដឹកមកដល់ប្រទេសកម្ពុជាហេីយ ដែលនេះគឺជាដំណឹងដ៏រីករាយបំផុតសម្រាប់ប្រជាពលរដ្ឋកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩ ដែលកំពុងរាតត្បាតនៅលេីពិភពលោក។
មកដល់ពេលនេះ វ៉ាក់សាំងកូវីដ១៩ គឺជាឧបករណ៍ដ៏សំខាន់មួយបន្ថែមទៀតក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងជួយការពារសុខភាពរបស់មនុស្ស ពីការវាយប្រហារដោយជំងឺកូវីដ១៩។ យ៉ាងណាមិញ នាព្រឹកថ្ងៃត្រង់ ទី២៣ ខែឧសភា ឆ្នាំ២០២១ នេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង
ស្ដីពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋដែលមានអាយុពី ១៨ឆ្នាំឡើងទៅ ក្នុងមូលដ្ឋានខណ្ឌចំការមន ខណ្ឌ៧មករា និងខណ្ឌច្បារអំពៅ សម្រាប់ដូសទី១ ចាប់ផ្ដើមពីថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ និងសម្រាប់ដូសទី២ ចាប់ផ្ដើមពីថ្ងៃទី៨ ខែមិថុនា ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ។ ដេីម្បីជ្រាបកាន់តែច្បាស់ សូមប្រិយមិត្តអាននូវការណែនាំខាងក្រោមនេះដូចតទៅ។