សូមចូលរួមរំលែកទុក្ខផង តារាចម្រៀង ឆន សុវណ្ណរាជ កំពុងជួបទុក្ខធំ គឺម្តាយជាទីស្រលាញ់របស់លោក ត្រូវបានទទួលមរណភាព ដោយសារតែ
នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ នេះ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក តារាចម្រៀង ឆន សុវណ្ណរាជ បានចែករំលែកនូវដំណឹងដ៏សែនក្រៀមក្រំមួយ ខណៈដែលអ្នកម្ដាយជាទីស្រលាញ់របស់លោក បានទទួលមរណភាពដោយសារជំងឺ លេីសឈា.ម និងគាំ.ង បេះដូង។
ក្នុងនោះដែរ លោក ឆន សុវណ្ណរាជ បានសរសេរនៅលេីគណនីហ្វេសប៊ុកផេករបស់លោក ដោយមានខ្លឹមសារថា៖”ម៉ាក់ហត់ហើយ ម៉ាក់សំរាកអោយសុខស្រួលណាម៉ាក់ ចាំពីថ្ងៃនេះទៅម៉ាក់ឈប់ចាក់ថ្នាំ ម៉ាក់ឈប់លេបថ្នាំច្រើនទៀតហើយម៉ាក់បានសុខហើយ ម៉ាកគេងអោយសុខស្រួលណាម៉ាក់ណា កូនស្រលាញ់ម៉ាក់ខ្លាំងណាស់ ខ្ញុំបាទសូមអភ័យទោសដល់ម្ចាស់កម្មវិធីដែលខ្ញំបានលុបចោលភ្លាមៗទាំងអស់ផង ដោយក្នងពេលនេះម្តាយរបស់ខ្ញុំបានទទួលមរណ ភាពហើយ ដោយរោគលើសឈា.ម នឹងគាំងបេះដូង សូមអភ័យទោស”។
ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស.ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញា.ណ ក្ខន្ធ អ៊ំស្រីឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។