នៅចាំគាត់ទេ អតីតម្ចាស់ផលិតកម្ម KH Promotion បានធ្លាក់ខ្លួនក្លាយជាអ្នកដឹកអីវ៉ាន់អនឡាញ បានអំពាវនាវដល់មហាជនដែលមានអីវ៉ាន់ សូមជួយហៅគាត់ដឹកផង ដោយគាត់យកថ្លៃឈ្នួលត្រឹមតែ
ប្រិយមិត្តអ្នកនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីទទួលបានដំណឹងថាលោក តាំង គីមហេង អតីតម្ចាស់ផលិតកម្ម KH Promotion ដែលជាផលិតកម្មដ៏ល្បីកាលពីជាង ២០ឆ្នាំមុន បានធ្លាក់ខ្លួនជាអ្នកដឹកអីវ៉ាន់តាមអនឡាញ ដែលនេះពិតជារឿងមួយនឹកស្មានមិនដល់ទាល់តែសោះ។
យ៉ាងណាមិញ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ នេះ អតីតម្ចាស់ផលិតកម្មរូបនេះ បានបង្ហោះពីទិដ្ឋភាពដែលខ្លួនបាននឹងកំពុងជិះម៉ូតូនៅតាមដងផ្លូវ និងបានសរសេរលេីកឡេីងអំពាវនាវដល់មហាជនដែលមានអីវ៉ាន់ សូមជួយហៅគាត់ដឹកផង ដោយគាត់យកថ្លៃឈ្នួលត្រឹមតែ ៤០០០រៀលប៉ុណ្ណោះក្នុងខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ។ ខាងក្រោមនេះគឺជាខ្លឹមសាររបស់លោក តាំង គីមហេង ដោយមានអត្ថន័យរៀបរាប់ទាំងស្រុងថា៖
«ខ្ញុំបាទឈ្មោះ គឹម ហេង បើអ៊ំ ពូ មីង បងប្អូនត្រូវការដឹកអីវ៉ាន់យកទៅជូនអតិថិជនក្នុងខ័ណ្ឌទាំង១៤នៃក្រុងភ្នំពេញ ខ្ញុំដឹកយកសេវ៉ាតែ៤ពាន់រៀលទេ សូមមេត្តាជួយចែកការងារខ្ញុំធ្វើផង។ លេខទូរស័ព្ទខ្ញុំ 010555563/090868382 សូមអរគុណ សូមគោរពនៅការរីករាយដឹកជញ្ជូនដោយរហ័សទាន់ចិត្ត។ ខ្ញុំចូលរួមទប់ស្កាត់កូវីត19 3 ការពារនិង៣កុំ»។