លោកស្រី ទ្រី ដាណា ឃេីញលោក សែម សង្វាត តស៊ូខិតខំរកសុីលក់ផ្លែឈើ ដោយមិនផ្តេកផ្តួលលេីជំនួយ ក៏បានសម្រេចធ្វើរឿងមួយនេះភ្លាម
បេីនិយាយពីលោក សែម សង្វាត ប្រាកដមានប្រិយមិត្តជាច្រើនបានស្គាល់រួចមកហេីយ ដែលលោកគឺជាអតីតតារាចម្រៀងដ៏ល្បីមួយរូប ក្រោយចាកឆ្ងាញពីសិល្បៈអស់រយៈពេលជាច្រេីនឆ្នាំរួចមក អតីតតារាចម្រៀងល្បីរូបនេះ ក៏បានធ្លាក់ខ្លួនឈឺដោយសារជំងឺប្រចាំកាយ និងថែមទាំងមានរូបរាងកាន់តែចាស់ទៀតផង។
យ៉ាងណាមិញ មួយរយៈពេលកន្លងមកនេះ លោក សែម សង្វាត ក្រោយមានសភាពធូរស្រាលពីជំងឺប្រចាំកាយ និងទទួលបានថវិកាខ្លះដែលជាការផ្តល់ជូនពីសប្បុរសជនមួយចំនួននោះ លោកក៏បានបង្កើតមុខរបរលក់ផ្លែឈើតាមអនឡាញ ដោយទទួលបាននូវការគាំទ្រ ក៏ដូចជាទទួលបានការបញ្ជាទិញពីអតិថិជនមួយចំនួនផងដែរ។ យ៉ាងណាមិញ បន្ទាប់ពីបានឃេីញនូវការតស៊ូខិតខំរកសុី ដោយមិនផ្តេកផ្តួលលេីជំនួយរបស់អតីតតារាចម្រៀងរូបនេះ លោកស្រី ទ្រី ដាណា ក៏បានលេីកឡេីងថានឹងផ្តល់ដេីមទុនបន្ថែមជូនដល់លោក ដេីម្បីពង្រីកមុខរបរ។
ក្នុងនោះដែរ លោកស្រី ទ្រី ដាណា ក៏បានមានការរៀបរាប់ឲ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ នេះ ដោយមានខ្លឹមសារទាំងស្រុងថា៖«ឃើញឡាយលក់ផ្លែឈើ មើលទៅស្រដៀងមុខ តាមពិតលោក សែម សង្វាត ល្បីបទយុវវ័យកាល ២០ឆ្នាំមុន ស្រលាញ់ ចូលចិត្តអ្នកតស៊ូចឹង ធ្លាប់ឃើញព័ត៍មានថាគាត់ឈឺរហូត ហើយអត់បានបន្តក្នុងសិល្បៈ ក៏មិនដឹងគាត់ទៅណា ចាប់ពីឈប់ពីសិល្បៈហ្នឹងមក។ អ្នកចូលចិត្តស្ដាប់បទយុវវ័យ ស្គាល់ហើយ ក្រុម EV Band កាល ២០ឆ្នាំមុន។ យ៉ាងណាក៏សរសើរគាត់ ខិតខំរកស៊ី យកលុយដែលគេជួយ ទៅបង្កើតមុខរបរ មិនផ្ដេកផ្ដួលលើជំនួយ។ ឃើញបងប្អូនអ្នកសិល្បៈ និងអ្នករួមក្រុម ធ្លាប់ជួយគាត់ច្រើនកាលគាត់ឈឺ។ នាងខ្ញុំ នឹងផ្ដល់ដើមទុនបន្ថែម សម្រាប់អ្នកតស៊ូបែនេះ»។