លោកជំទាវ ស្រី អូន បានផ្តល់អំណោយដល់សិល្បៈករជំនួន 50រូប ដោយក្នុងមួយរូបៗទទួលបានអំណោយ មានដូចជា
លោកជំទាវ នួន សុន្ទរី ហៅ ស្រីអូន ត្រូវបានមជ្ឈដ្ឋានមហាជនជាច្រេីន បានស្គាល់យ៉ាងច្បាស់ហេីយ ដែលគាត់គឺជាស្ថាបនិកក្រុមហ៊ុន សម្រស់ធម្មជាតិ និងជាអគ្គនាយិកាផលិតកម្ម រាម ដោយកន្លងមកនេះ គាត់តែងតែធ្វេីសកម្មភាពសប្បុរសធម៌គ្រប់រូបភាព ដេីម្បីជួយទៅដល់សង្គមជាតិ និងប្រជាពលរដ្ឋខ្មែរ ដែលកំពុងជួបប្រទះជីវភាពខ្វះខាតយ៉ាងច្រេីន។
ជាក់ស្ដែង នៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ ឧកញ៉ា ឈាង រ័ត្ន និងភរិយា អ្នកនាង ស្រីអូន បានផ្ដល់អំណោយជាស្បៀងអាហារ រួមនឹងថវិកាមួយចំនួន សម្រាប់ចែកជូនទៅដល់សិល្បៈករចំនួន ៥០នាក់ ដែលកំពុងតែជួបការលំបាក ក្នុងសម័យកាលកូវីដ១៩នេះ។
ក្នុងនោះដែរ បេីយោងតាមរយៈគេហទំព័រហ្វេសប៊ុកផេក អ្នកនាង ស្រីអូន សម្រស់ធម្មជាតិ Sunnary Nuon បានលេីកឡេីងឱ្យដឹងថា៖”ឋិតក្នុងគ្រាលំបាកនេះសិល្បៈករជំនួន 50រូបបានទទួលអំណោយពីនាងខ្ញុំស្រីអូន ក្នុងមួយរូបៗទទួលបានអំណោយមានដូចជា អង្ករ 20គីឡូ មី 1កេះ ទឹកសុីអុីវ 1យួរ ត្រីខ 1យួរ កាហ្វេឃូសុី 1ប្រអប់ និង ថវិការចំនួន 10មុឺនរៀល។ សង្ឃឹមថានឹងជួយសំរួលការលំបាកខ្លះដល់សិល្បៈកដែលកំពុងតែជួបការលំបាកក្នុងសម័យកូវីតនេះ សូមចូលរួមវិធានការរបស់រាជរដ្ឋាភិបាល 3កុំ 3ការពារ
ជូនពរបងប្អូនខ្មែរជៀសផុតពីគ្រោះកូវីត 19”។