សូមចូលរួមរំលែកទុក្ខ លោក គន្ធ តារាវណ្ណ ជាតារាភាពយន្តជេីងចាស់ដ៏មានទេពកោសល្យ បានទទួលមរណភាពហើយ
អ្នកសិល្បៈល្បីជាច្រើន ព្រមទាំងបងប្អូនខ្មែរទូទៅ បានសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខជាបន្តបន្ទាប់ តាមរយៈសារលើបណ្តាញសង្គម បន្ទាប់ពីទទួលបានដំណឹងដ៏ក្រៀមក្រំ ដែលលោក គន្ធ តារាវណ្ណ ជាតារាភាពយន្តជេីងចាស់ដ៏មានទេពកោសល្យ បានទទួលមរណភាពក្នុងជន្មាយុ ៦៦ឆ្នាំ។
បេីយោងតាមការបង្ហោះពីឧកញ៉ា ហេង ឡុង នាប៉ុន្មានម៉ោងមុននេះ បានឲ្យដឹងថា៖ សូមចូលរួមរំលែកទុក្ខ និងសោកស្តាយជាទីបំផុត ដែលទទួលបានដំណឹងថា សិល្បករជើងចាស់ លោក គន្ធ តារាវណ្ណ បានទទួលមរណភាព នៅអង្គារ ៦រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ២:៣០នាទីរសៀល ក្នុងជន្មាយុ ៦៦ឆ្នាំ ដោយរោគាពាធ។
ក្នុងនោះដែរ ប្រភពខាងលេីបានឲ្យដឹងបន្ថែមទៀតថា ទីតាំងតម្កល់ធ្វេីបុណ្យនៅវត្តទួល លេខទូរសព្ទទំនាក់ទំនងក្រុមគ្រួសារស.ព 012 649 649 សូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធរបស់លោក គន្ធ តារាវណ្ណ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។