ទីបំផុត ម្ចាស់សាមុីខ្លួនដែលជិះម៉ូតូបីនាក់ បានបាត់ខ្លួន នៅពេលកង់បីបុ.កគ្នានោះ ចេញមុខមកបកស្រាយហេីយ គឺដោយសារតែ
ឃ្លីបវីដេអូករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបានកេីតឡេីងនៅត្រង់ចំណុចមុខអតីតរោងចក្រតេរ៉ាតិច ផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង០៣:៤៥នាទីទៀបភ្លឺ ឈានចូលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣នេះ បានធ្វើឲ្យមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើនមានការងឿងឆ្ងល់ជាខ្លាំង
ដោយសារឃេីញបុរស៣នាក់ជិះម៉ូតូដឹកគ្នា មានកង់បីមកលឿនបុ.កចំកង់បីមួយទៀត ដែលបេីកបុ.កជាមួយរថយន្តរួចភាគីទាំងពីរបានចុះទៅឈ្លោះប្រ.កែ.កគ្នារកខុសរកត្រូវ ហេីយទុកកង់បីកណ្ដាលផ្លូវ តែពេលកេីតហេតុហេីយ បែរមិនឃេីញបុរសទាំងបីនាក់នោះទៅវិញ។
យ៉ាងណាមិញ បេីតាមរយៈគណនីហ្វេសប៊ុកឈ្មោះ Leng SokNov បានធ្វេីការបញ្ជាក់នៅក្នុងខមិនឲ្យដឹងថា ៖«បាទបងខ្ញុំជាម្ចាស់សាមុីខ្លួនជិះម៉ូតូបីនាក់ ខ្ញុំមិនអីទេបងគ្រាន់ពេលដែលប៉ះគ្នាហ្នឹងខ្ញុំជិះទៅទៀត ហើយកាមេរ៉ាចាប់អត់ទាន់ ខ្ញុំគ្មានប៉ះអីតិចទេបង បីនាក់ខ្ញុំអត់អីទេបង»។
សូមទស្សនាវីដេអូខាងក្រោម