លោកជំទាវឧកញ៉ា តាំង ហ្គិចលៀង ចេញមុខបកស្រាយបែបនេះ ក្រោយរងការរិះគន់ពីមហាជនមួយចំនួន ថាដៀ…លអ្នកក្រ
ជឿជាក់ប្រិយមិត្តប្រាកដជាបានទស្សនារួចមកហើយ ទាក់ទងនឹងឃ្លីបវីដេអូមួយកាលពីចុងឆ្នាំ២០២២ ជាការលេីកឡេីងដោយលោកជំទាវឧកញ៉ា តាំង ហ្គិចលៀង នៅលេីបណ្តាញសង្គមហ្វេសប៊ុក ក្រោមប្រធានបទ “អ្នកមានគិតរឿងទៅមុខ អ្នកក្រគិតរឿងទៅក្រោយ” ត្រូវបានមហាជនមួយចំនួនមានការមិនពេញចិត្ត និងរងការរិះគន់យ៉ាងចាស់ដៃផងដែរ។
យ៉ាងណាមិញ កាលពីយប់ម្សិលមិញនេះ នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ លោកជំទាវឧកញ៉ា តាំង ហ្គិចលៀង បានចេញមកធ្វេីការបកស្រាយនៅលេីទំព័រហ្វេសប៊ុករបស់ខ្លួនដោយមានខ្លឹមសាររៀបរាប់ដូចតទៅ៖«តោះស្តាប់វីដេអូពេញ ស្តាប់ឲ្យចប់ ស្តាប់ដោយស្មារតីចង់រីកចំរេីន អ្នកវិជ្ជមាន ស្តាប់រឿងអវិជ្ជមាន ក៏ទៅជាវិជ្ជមាន តែអ្នកអវិជ្ជមាន ស្តាប់រឿងវិជ្ជមាន ក៏ចេញអវិជ្ជមានដែរ ។ បងប្អូនអេីយ ឈប់វែកញែកទៅ ខ្ញុំមិនអីទេ អគុណណាស់មានមនុស្សជាច្រេីនបានផ្ញេីសារផង ផុសផង ការពារខ្ញុំផង លេីកទឹកចិត្តខ្ញុំ ខ្ញុំពិតជារំភេីបណាស់ នូវក្តីបារម្ភ និងក្តីស្រឡាញ់ដែលអ្នកទាំងអស់គ្នាមានចំពោះខ្ញុំ។
ខ្ញុំសុខកាយ សប្បាយចិត្តជាធម្មតាទេ ព្រោះខ្ញុំមិនដែលមេីលងាយអ្នកក្រផង ខ្ញុំក៏ជាកូនអ្នកក្រ ( ម្តាយ ឪពុកខ្ញុំក៏ចេញពីបាតដៃទទេរដែរ ) ហេីយខ្ញុំក៏ធ្លាប់ក្រ ( ក្រចំណេះ ) ដោយសារតែក្រនឹងហេីយ ទេីបខ្ញុំខំ អគុណភាពក្រ អគុណអ្នកកំដរខ្ញុំក្រ តែទាំងនោះគ្រាន់តែជារឿងអតីតកាល ។
បច្ចុប្បន្ន ខ្ញុំរកសុីមានបានតិចតួច ខ្ញុំចេះដឹងគុណ ខ្ញុំចេះចេញជួយអ្នកដែលគាត់ខ្វះខាត ព្រោះខ្ញុំដឹងថាវាលំបាកយ៉ាងណា, ខ្ញុំដឹងថា ខ្ញុំបានធ្វេីរឿងជាច្រេីន ខ្ញុំបានដឹកនាំគេធ្វេីទានជាច្រេីន ហេីយខ្ញុំក៏ដឹងថា fan ជាច្រេីនរបស់ខ្ញុំ ក៏ជាអ្នកអត់ដែរ ខ្ញុំស្រឡាញ់ពួកគាត់ ខ្ញុំលេីកទឹកចិត្តពួកគាត់ ពួកគាត់ក៏ស្រឡាញ់ខ្ញុំ។
អគុណការយកចិត្តទុកដាក់ដែលបងប្អូនទាំងអស់បានផ្ញេីសារមកខ្ញុំ ចង់ប្រាប់ថា : ធម្មព្រះស្តាប់ចូលតែអ្នកមានសិល្ប៍រឺអ្នកដែលគាត់មានចិត្តបុណ្យតែប៉ុណ្ណោះ ។ តោះបន្តបេសកម្មជួយជាតិ និង ជួយសង្គមរបស់យេីង ជាមួយខ្ញុំទៀត , ជាតិយេីង និង សង្គមយេីង ត្រូវការមនុស្សដូចពួកយេីង»។
សូមទស្សនាវីដេអូខាងក្រោម