រន្ធត់ណាស់ បុរសម្នាក់កំពុងជិះម៉ូតូទៅមើលប្រពន្ធឆ្លងទន្លេ បែរជាជួបរឿងអកុសលស្លា.ប់បាត់បង់ជីវិតទៅវិញ
បុរសម្នាក់បានបាត់បង់ជីវិត ដោយសាររថយន្តមួយគ្រឿងបើ.កបុ…កម៉ូតូ ហុងដាឌ្រីម ពាក់ស្លាកលេខ 1V- 3311 នៅតាមផ្លូវជាតិលេខ៥ ចំណុចឃុំចក ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ពេលកំពុងធ្វើដំណើរទៅមើលប្រពន្ធឆ្លងទន្លេ នៅខេត្តពោធិ៍សាត់។
បេីតាមបង្ហោះពីសាច់ញាតិនៃស.ពដែលមានគណនីហ្វេសប៊ុកឈ្មោះ AhToch Pursat បានបង្ហាញអារម្មណ៍សោកស្ដាយបំផុតថា៖«ថ្ងៃនេះខ្ញុំទទួលបានសមាជិកថ្មីម្នាក់ តែខ្ញុំក៏ត្រូវបាត់បង់សមាជិកក្នុងគ្រួសារម្នាក់ក្នុងថ្ងៃតែមួយ វាពិតជាលឿនពេកហើយប្អូនស្លុតចិត្តខ្លាំងណាស់ ពេលលឺថាបងស្លា.ប់ ប្អូនធ្វើចិត្តមិនបានទេ»។
ដំណឹងដ៏អកុសលដែលជាគ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះ បានធ្វើឲ្យមិត្តភ័ក្ដិ សាច់ញាតិ និងក្រុមគ្រួសារទាំងមូល ជាពិសេសប្រពន្ធកំពុងតែឈឺពោះសម្រាលកូន បានមានការតក់ស្លុ.ត និងរ.ន្ធ.ត់ចិត្តជាខ្លាំង ដែលបាត់បង់មនុស្សជាទីស្រឡាញ់លឿនបែបនេះ ។