កូនស្រីមីងម្នាក់នេះប្រឹងរកលុយយប់ថ្ងៃ ដើម្បីជួយឪពុកម្តាយទាំងខ្លួនមានជំងឺ ពេលនេះនាងបានទទួលមរណភាពហេីយ ដោយសារតែ
ករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡេីងរវាងរថយន្តនិងម៉ូតូបណ្ដាលឲ្យនារីម្នាក់ត្រូវបានគេស្គាល់ថាប្រេីប្រាស់គណនីហ្វេសប៊ុកឈ្មោះ Šïś Víñ បានស្លា.ប់បាត់បង់ជីវិតនៅនឹងកន្លែង ដោយមុនពេលកេីតហេតុ ជនរងគ្រោះបានចេញទៅក្រៅមួយភ្លែតដើម្បីទិញមី ស្រាប់តែមានរថយន្តមួយគ្រឿងបានបែ.កកង់ក៏រេចង្កូតទៅបុ..កពេញទំហឹង។
ក្នុងនោះដែរ បេីតាមការបង្ហោះពីលោក សុវណ្ណ រិទ្ធី បានឲ្យដឹងថា៖«ក្មួយរិទ្ធីអើយ !!! កូនស្រីមីងម្នាក់នេះប្រឹងរកលុយយប់ថ្ងៃ ដើម្បីជួយឪពុកម្តាយទាំងខ្លួនមានជំងឺ ពេលនេះនាងត្រូវបានរថយន្តរេហ្វរមួយគ្រឿង បើកបរដោយបុរសម្នាក់ក្នុងល្បឿនរួចបែ.កកង់ រេចង្កូ.តបុ…កបណ្ដាលឲ្យស្លា…ប់ លើបណ្ដោយផ្លូវជាតិលេខ 6A ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ វេលាម៉ោង ១១យប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣។ បើបងប្អូនមានបំណងចង់ចូលបុណ្យអាចធ្វើការចូលបានតាមរយៈកុង ABA-002834516 Sovann Rithy»។
ក្រោយពេលកេីតហេតុ ក្រុមគ្រួសារបានមកដល់ទីតាំងកេីតហេតុដោយមានក្តីរន្ធត់និងតក់ស្លុតជាខ្លាំង ពេលបានឃើញកូនស្រីជាទីស្រឡាញ់ជួបរឿងអកុសលបែបនេះ ដែលធ្វើឲ្យគ្រប់គ្នាពិបាកទទួលយកខ្លាំងណាស់ ព្រោះត្រូវបាត់បង់មនុស្សជាទីស្រលាញ់លឿនបែបនេះ។