សោកស្ដាយណាស់ លោក ឡន វណ្ណា អ្នករាយការណ៍ព័ត៌មានPNN ប្រចាំខេត្តភាគឥសាន្ត បានទទួលមរណភាពហេីយ ដោយសារតែ
យោងតាមការបង្ហោះពីលោក Huy Bunleng News កាលពីយប់មិញនេះ បានធ្វេីការចែករំលែកនូវដំណឹងដ៏ក្រៀមក្រំបំផុត មួយ ដែលអ្នករួមការងាររបស់ខ្លួនបានជួបរឿងអកុសលបណ្តាលឲ្យស្លា.ប់បាត់បង់ជីវិត បន្ទាប់ពីបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យប្រទេសវៀតណាម។
ប្រភពរូបនេះបានឲ្យដឹងថា៖«សូមទៅកាន់សុគតិភពចុះលោកប្អូន លឿនពេកហើយ សូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំជាមួយក្រុមគ្រួសារ លោកប្អូន ឡន វណ្ណា អ្នករាយការណ៍ព័ត៌មានPNN ប្រចាំខេត្តភាគឥសាន្ត ដែលទទួលមរណភាពនៅម៉ោងជាង៩យប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ។
សូមបញ្ជាក់ថា លោកប្អូន ឡន វណ្ណា បានជួបគ្រោះថ្នាក់ចៃដន្យអាក្រក់មួយដោយដើរធ្លាក់ចូលក្នុងអណ្តូងចាស់ បាំងស្មៅមើលមិនឃើញជម្រៅជាង៧០ម៉ែត្រក្នុងដីចំការមួយកន្លែង ហើយបន្ទាប់មកក្រុមគ្រួសារ បានបញ្ជូនទៅសង្គ្រោះ រហូតដល់មន្ទីរពេទ្យប្រទេសវៀតណាម ប៉ុន្តែមិនអាចជួយសង្គ្រោះជីវិតបានឡើយ»។