អាសូរខ្លាំងណាស់ ខំទៅស្រុកគេធ្វេីការរកលុយ មកដល់ស្រុកខ្មែរវិញមិនបានប៉ុន្មានថ្ងៃផង ប្អូនស្រីក៏ទទួលមរណភាពដោយសារតែ
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំដល់ស.ពប្អូនស្រី វី ថារី ដែលបានទទួលមរណភាពកាលពីវេលាម៉ោង៤ព្រឹក ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ក្នុងជន្មាយុ ២៤ឆ្នាំ ខណៈទេីបតែវិលត្រលប់មកពីធ្វើការនៅប្រទេសអាហ្រ្វិក ដែលធ្វើឲ្យមិត្តភ័ក្ដិ សាច់ញាតិ និងក្រុមគ្រួសារទាំងមូលមានការតក់ស្លុ.ត និងរ.ន្ធ.ត់ចិត្តជាខ្លាំង ចំពោះការបាត់បង់មនុស្សជាទីស្រឡាញ់លឿនបែបនេះ។
បេីតាមការបង្ហោះពីមិត្តភ័ក្ដិដែលមានគណនីហ្វេសប៊ុកឈ្មោះ Srey Roth បានបង្ហាញនូវអារម្មណ៍សោកស្ដាយបំផុតថា៖«សូមឲ្យដួងវិញ្ញាណក្ខន្ធមិត្តទៅកាន់សុគតិភពណាមិត្តសម្លាញ់ វាលឿនពេកហើយមិត្តអើយ មិនចង់ជឿណាត់គ្នាថាមកខ្មែរជុំគ្នា យើងមិនទាន់បានជួបគ្នាផងហែងទៅបាត់ពីលោកនេះហើយ»។
ប្រភពពីប្អូនស្រីដែលមានគណនីហ្វេសប៊ុកឈ្មោះ Øūñ Zāā បានមានការរៀបរាប់ថា៖«មានជាតិណាកុំឲ្យដូចជាតិនេះណាចែ ខំទៅស្រុកគេធ្វេីការរកលុយ មកដល់ស្រុកខ្មែរវិញបាន 2ថ្ងៃឈឺ មិនដល់ 10ថ្ងៃផង វាលឿនណាស់ sister មានជាតិក្រោយសុំធ្វេីជាប្អូនចែទៀតណា»។ បេីតាមការបញ្ជាក់ពីមិត្តភ័ក្ដិនៃស.ព បានឲ្យដឹងថា ប្អូនស្រីរូបនេះបានមានជំងឺគ្រុ…នឈា…ម គ្រុ…នចា…ញ់ និងទឹកដក់ក្នុងសួ…ត។