ក្រោយឃេីញលោក ឯម រៀម បានស្លៀកពាក់បែបសុិ…ច…សុីមិនសមរម្យ ចូលរួមក្នុងកម្មវិធី Pleng ស្រាប់តែលោកជំទាវ ហ៊ុន សុីណាត បានមានប្រតិកម្មជាខ្លាំងបែបនេះថា
នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ លោកជំទាវ ហ៊ុន សុីណាត បានមានការប្រតិកម្មដល់បុគ្គលពីររូប ដោយម្នាក់ជាចែអំបិលម្ទេសដែលតែងតែងបរិភោគអ្វីប្លែកៗនៅលេីបណ្តាញសង្គមហ្វេសប៊ុក និងម្នាក់ទៀតគឺលោក ឯម រៀម ដែលជាអ្នកឆ្នៃម៉ូដដ៏មានទេពកោសល្យ បានស្លៀកពាក់បែបសុិ.ចសុី ដោយមេីលទៅហាក់មិនសមរម្យទាល់តែសោះ ពេលអញ្ជើញចូលរួមក្នុងកម្មវិធី Pleng Music Award ។
លោកជំទាវ ហ៊ុន សុីណាត បានមានជាប្រសាសន៍លេីកឡេីងថា៖«បងប្អូនមីសុីស្បែកជើង សុីគ្រា.ប់បែ.កសុីពោះ.វៀ.នកង់ ដូចខ្វះណាស់អីវប្បធម៌ខ្មែរដែលល្អផូរផង់ មិនព្រមយកមកបង្ហាញបរទេសទេ ចូលចិត្តតែចម្លងអាសិល្បៈបែបៗពួកលោកខាងលិចយកមកបំពុលសង្គមទៅវិញ។ អាគាត់ហ្នឹងឃើញធ្វើបែបៗនេះយូរហើយ មិនដឹងថាគាត់ហ្នឹងមានខ្សែពួរខាងណាបានជាក្រសួងពាក់ព័ន្ធមិនហ៊ានក្អកទុកឲ្យ.បំពុ.លសង្គមមិនចេះឈប់សោះ»។
សូមជម្រាបថា ព្រឹត្តិការណ៍ពានរង្វាន់ Pleng សម្រាប់ឆ្នាំ ២០២៣ មួយនេះ បានប្រព្រឹត្តឡើងនៅថ្ងៃសៅរ៍ ទី១៨ ខែមីនា នៅបុរី ប៉េងហួត ហ្រ្គេនស្តាផ្លាទីនីម (បឹងស្នោ) ភីអេច ហ្រ្គេនហល ហ្រ្គេនបលរ៉ូម ដោយមានការទទួលជាកម្រាលព្រំក្រហម រួមទាំងការសម្តែងផ្ទាល់ ពីសំណាក់សិល្បករ សិល្បការនីល្បីឈ្មោះបោះសំឡេង សិល្បករ សិល្បការនីជើងចាស់ ជំនាន់ថ្មី និងបុគ្គលសាធារណៈល្បីល្បាញជាច្រើនរូប នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីអបអរសាទរ និងទទួលស្គាល់ស្នាដៃរបស់សិល្បករ និងផលិតករកំពូលៗក្នុងឧស្សាហកម្មនេះផងដែរ។