កញ្ញា មាន ពេជ្ររីតា បានចេញវីដេអូមួយ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់មេធាវីដើម្បីការពារក្តី និងជួយរកយុត្តិធម៌ឱ្យកញ្ញា
កាលពីម្សិលមិញ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បានចេញបញ្ជាឱ្យក្រុមមេធាវីស្ម័គ្រចិត្តរបស់សម្តេច ចេញការពារក្តី និងស្វែងរកយុត្តិធម៌ដល់ទីបញ្ចប់ជូន កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ MY TV ស្របពេលដែល នាងបានបដិសេធដាច់អហង្ការថា មិនដែលមានទំនាក់ទំនងស្នេហា ស៊ី ជ.ម្រៅជាមួយ ឧកញ៉ា ហេង សៀ នោះទេ ព្រមទាំងច្រានចោលនូវរូបភាព អា.ស.អា.ភាស ដែលប្រ.ឌិតដោយឧ.ក្រិដ្ឋ.ជន។
ការដាក់បទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន និងការបដិសេធរបស់សិល្បការិនីរូបនេះ បានធ្វើឡើងបន្ទាប់ពី ឧកញ៉ា ហេង សៀ ដែលគេដឹងថាជាឈ្មួញរកស៊ីដ៏ធំមួយរូប បានបញ្ចេញនូវលិខិតមួយ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ដោយអះអាងថា ខ្លួនលួចមានទំនាក់ទំនងស្នេហាស៊ី ជ.ម្រៅ ជាមួយនឹង កញ្ញា មាន ពេជ្ររីតា។ បន្ទាប់ពីនោះ ក៏មានរូបភាព អា.ស.អា.ភាស មួយចំនួនត្រូវបានផ្សព្វផ្សាយដោយក្រុម ឧ.ក្រិដ្ឋ.ជន ដោយចោ.ទ ប្រ.កាន់ថា ជារូបរបស់កញ្ញា មាន ពេជ្ររីតា។ កញ្ញា មាន ពេជ្ររីតា ចាត់ទុកថា ការចោ.ទ ប្រ.កាន់របស់ ឧកញ៉ា ហេង សៀ ថាម្តងមានទំនាក់ទំនងស្នេហា ស៊ី ជ.ម្រៅ ម្តងចោ.ទជា «ស្រ្តី ល.ក់ ខ្លួន» នេះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់នាង។
យ៉ាងណាមិញ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ នេះកញ្ញា មាន ពេជ្ររីតា បានចេញវីដេអូមួយថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តល់មេធាវីដើម្បីការពារក្តី និងជួយរកយុត្តិធម៌ឱ្យកញ្ញា ព្រមទាំងបានស្ថិតនៅក្រៅឃុំបណ្តោះអាសន្ន។ ការថ្លែងអំណរគុណនេះ បានធ្វើឡើងបន្ទាប់ពី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតឱ្យនាងនៅក្រៅឃុំជាបណ្តោះអាសន្ន បន្ទាប់ពីមានការដាក់ពាក្យស្នើ និងធានាដោយក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ហ៊ុន សែន ដឹកនាំដោយ ឯកឧត្តម គី តិច។
សូមទស្សនាវីដេអូខាងក្រោម