លោកស្រី ទ្រី ដាណា លឺថាលោកយាយ និងប្អូនប្រុសនេះ មានជីវភាពលំបាក ក៏បានជូនថវិកាដល់ពួកគាត់ចំនួន
ប្រិយមិត្តជាច្រេីនបានស្គាល់រួចមកហើយ ឧកញ៉ា ហុីង បញ្ញារិទ្ធ រួមជាមួយភរិយាលោកស្រី ទ្រី ដាណា ដែលអ្នកទាំងពីរគឺជាម្ចាស់ហាងពេជ្រដ៏មានឈ្មោះល្បី និងជាអគ្គនាយក អគ្គនាយិកាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវផលិតគ្រឿងសម្អាងម៉ាក N N P ហេីយអ្នកទាំងពីរក៏ជាសប្បុរសជនដ៏មានចិត្តធម៌ផងដែរ ដែលជានិច្ចកាលតែងតែចុះជួយដល់ប្រជាពលរដ្ឋមួយចំនួនកំពុងមានជីវភាពខ្វះខាតជាហូរហែមិនដែលដាច់នោះឡេីយ។
ជាក់ស្ដែង កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញនេះ លោកស្រី ទ្រី ដាណា បានមានក្តីអាណិតអាសូរជាខ្លាំងចំពោះក្រុមគ្រួសារមួយ បន្ទាប់ពីទទួលបានដំណឹងអំពីទុក្ខលំបាករបស់ពួកគាត់ ក៏បានចាត់អោយក្រុមការងារនាំយកថវិកាចំនួន ៥០០ដុល្លារ ព្រមទាំងគ្រឿងឧបភោគបរិភោគមួយចំនួនជូនដល់ពួកគាត់ផងដែរ។
ក្នុងនោះដែរ លោកស្រី ទ្រី ដាណា ក៏បានមានការរៀបរាប់នៅលេីទំព័រផេកហ្វេសប៊ុកដោយមានខ្លឹមសារទាំងស្រុងថា៖
«មិនអាចទៅគ្រប់កន្លែង អរគុណតំណាងចែកចាយទាំងអស់ដែលតែងជួយទាំងសកម្មភាពមនុស្សធម៍ លឺថាលោកយាយ និងប្អូនប្រុសនេះ មានជីវភាពលំបាក នាងខ្ញុំបានផ្ញើថវិកាចំនួន500$ និងអំណោយដូចជាអង្កចំនួន50គីឡូ ទឹកត្រី ទឹកសុីអុីវ ប្រេងឆា ត្រីខ មី ជូនដល់លោកយាយនិងប្អូនប្រុស ដើម្បីជួយសម្រួលដល់ជីវភាពគ្រួសារដែលស្ថិតនៅភូមិតានូឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។ ជូនពរលោកយាយអាយុវែង និងមានសុខភាពល្អ»។