លោកជំទាវឧកញ៉ា នឹម វណ្ណៈ ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ ក្រុមគ្រួសារ ស. ព ឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន នូវថវិកាចំនួន
កាលពីល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៨៖០០ឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានទទួលមរ.ណភាព ក្នុងជន្មាយុ ៧៧ឆ្នាំ ដោយសារជំងឺ កូ.វី.ដ ១៩ នៅមន្ទីរពេទ្យមិត្តភាព ខ្មែរ សូវៀត។ មរ.ណភាព របស់ ឯកឧត្តម ម៉ៅ អាយុទ្ធ គឺមិនត្រឹមជាការបាត់បង់ ដ៏ធំធេង និងសោកស្ដាយបំផុតនូវលោក ឪពុក លោកឪពុកក្មេក ជីតា ជាទីគោរព ស្រឡាញ់ របស់ក្រុមគ្រួសារ ស.ព ទាំងមូលប៉ុណ្ណោះទេ ហើយក៏ជាការបាត់បង់ធនធានមនុស្សដ៏មានតម្លៃ ប្រកបដោយសមត្ថភាព និងទេពកោសល្យដ៏ប៉ិនប្រសប់មួយរូប ក្នុងវិស័យព័ត៌មាន វប្បធម៌ ជាពិសេសផ្នែកសិល្បៈ ផ្នែកតែងនិពន្ធ និងភាពយន្តផងដែរ។
ក្រោយទទួលដំណឹងថា ឯកឧត្តម ម៉ៅ អាយុទ្ធ បានទទួលមរ.ណភាពគួរអោយ សោកស្តាយជាទីបំផុតនោះ ក្នុងនាមលោកជំទាវ ឧកញ៉ា នឹម វណ្ណៈ ត្រូវជាកូនស្រីបង្កេីត លោកជំទាវ ហ៊ុន សុីណាត មានសេចក្តីក្តុ ក ក្តួ ល ក្រៀម ក្រំ ក្នុងចិត្ត ឥតឧ ប មា ក៏បានចូល ប ច្ច័ យ ចំនួន 1000$ ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ និងសោកស្តាយជាខ្លាំងជាមួយក្រុមគ្រួសារ ស.ព ឯកឧត្តម ម៉ៅ អាយុទ្ធ។
ក្នុងនោះដែរ បេីយោងតាមរយៈសំណេររបស់គេហទំព័រហ្វេសប៊ុកផេក សិល្បករកម្ពុជា បានសរសេរប្រាប់ឱ្យដឹងថា៖”លោកជំទាវឧកញ៉ា នឹម វណ្ណៈ ចូល ប ច្ច័ យ ចំនួន 1000$ ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ និងសោកស្តាយជាខ្លាំងជាមួយក្រុមគ្រួសារ ស.ព ឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលបានទទួល មរ ណ ភាព ដោយសារ ជំ ងឺ កូ.វី.ដ ១៩ ក្នុងជន្មាយុ ៧៧ឆ្នាំ។ ថ្ងៃនេះខ្ញុំបាទ អុឹម ជីវ៉ា តំណាង លោកជំទាវឧកញ៉ា នឹម វណ្ណៈ បានចូល ប ច្ច័ យ ចំនួន 1000$ ដែលជាថវិកាផ្ទាល់របស់លោកជំទាវឧកញ៉ានឹម វណ្ណៈ បុត្រី លោកជំទាវម៉ែ ហ៊ុន សុីណាត។
នៅក្នុងការចូលរួមរំលែកមរណទុក្ខនេះ លោកជំទាវឧកញ៉ានឹម វណ្ណៈ បានចាត់ទុកការ ស្លា. ប់ របស់ឯកឧត្តម ម៉ៅ អាយុទ្ធ គឺជាការបាត់បង់ធនធានមនុស្ស ១រូបដ៏កម្ររបស់កម្ពុជា។ ឯកឧត្តម ជាអ្នកនិពន្ធខ្សែភាពយន្តខ្មែរដ៏ល្បីល្បាញមួយរូប មានស្នាដៃផលិតខ្សែភាពយន្តវីដេអូ ចម្រៀងកាយវិការ កំណាព្យប្រលោមលោកជាដើម ក្នុងនោះខ្សែភាពយន្តដ៏ល្បីល្បាញនោះ គឺរឿង «នេសាទក្រពើ» កាលពីអំឡុងឆ្នាំ២០០៣ និងរឿង «ហ្លួងព្រះស្តេចកន» កាលពីឆ្នាំ២០១៦កន្លងទៅ។ ស្ថិតក្នុងមរណទុក្ខដ៏ក្រៀមក្រំនេះ លោកជំទាវឧកញ៉ានឹម វណ្ណៈ សូមឧទ្ទិសបួងសួងសូមឲ្យ វិញ្ញា.ណ ក្ខ.ន្ធ ស.ព បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ ជាមួយគ្នានេះ លោកជំទាវឧកញ៉ា នឹម វណ្ណៈ សូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ ចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្ល ង រី ក រា ល ដា ល ជំ ងឺ កូ.វី.ដ ១៩ ដោយអនុវត្តឱ្យបានខ្ជា ប់ ខ្ជួននូវវិធានការ «៣ការពារ និង៣កុំ» ដេីម្បីសុវត្ថិភាពផ្ទាល់ខ្លួន គ្រួសារ សហគមន៍ និងសង្គមជាតិយេីង។ សូមបញ្ជាក់ថា ឯកឧត្តម ម៉ៅ អាយុទ្ធ រស់នៅភូមិ០៧ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានទទួលមរ.ណភាព នៅវេលាម៉ោងប្រមាណ៦ល្ងាច ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត អត្ថបទនិងជូនដំណឹងដោយ លោក អុឹម ជីវ៉ា”។