សូមចូលរួមរំលែកទុក្ខផង មិនដឹងថាគាត់មានវិបត្តិអ្វីទេ រហូតធ្វេីឱ្យគាត់សុញគំនិត គិតអ្វីមិនចេញ ក៏បានសម្រេចចិត្ត ធ្វេីអត្ត.ឃា.តសម្លា.ប់ខ្លួន ដោយ
ហ្វេសប៊ុក៖ កាលពីរសៀល ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ យុវជនរូបស្រស់សង្ហារម្នាក់ មានឈ្មោះ លី តាំងឆេង មិនដឹងថាគាត់មានវិបត្តិអ្វីទេ រហូតធ្វេីឱ្យគាត់សុញគំនិត គិតអ្វីមិនចេញ ក៏បានសម្រេចចិត្ត ធ្វេីអត្ត.ឃា.តសម្លា.ប់ខ្លួន ដោយលេបថ្នាំ បង្កធ្វេីឱ្យក្រុមគ្រួសាររបស់គាត់ទាំងអស់ មានទុក្ខជាទម្ងន់ និងមានការសោកស្ដាយជាពន់ពេក។
ក្នុងនោះដែរ បានតាមការបញ្ជាក់ចេញពីគេហទំព័រ ហ្វេសប៊ុកមួយមានឈ្មោះ Phoeung Sovanmony បានសរសេរឱ្យដឹងថា៖”ស.ព របស់ លី តាំងឆេង នឹងហែរទៅកាន់វត្តត្រាំនាគ នៅថ្ងៃស្អែក ត្រូវនឹង ថ្ងៃសុក្រ ៣កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីសក័ ព.ស២៥៦៥ ម៉ោង៣រសៀល សូមអញ្ជើញបងប្អូនញាតិមិត្តជិតឆ្ងាយចូលរួមដោយក្ដីអនុគ្រោះពីគ្រួសារ ស.ព សូមប្រកាន់ភ្ជាប់នូវការណែនាំរបស់ក្រសួងសុខាភិបាលគឺ ៣កុំ ៣ការពារ សូមអរគុណ”។
ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស.ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញា.ណ ក្ខន្ធ ស.ព ឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។