សូមចូលរួមរំលែកទុក្ខផង មន្រ្ដីនគរបាលម្នាក់ ត្រូវបានទទួលមរណភាព ទាំងវ័យក្មេង គឺដោយសារតែ
ហ្វេសប៊ុក៖ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ យោងតាមរយៈគេហទំព័រហ្វេសប៊ុកមួយមានឈ្មោះ Koy Ponnareay Mak បានចែករំលែកនូវដំណឹង ដ៏ក្រៀមក្រំមួយ ខណៈដែលប្អូនប្រុសជាទីស្រលាញ់របស់គាត់ មានឈ្មោះ ព្រំ រតនៈ អាយុ២៦ឆ្នាំ មុខងារជាមន្រ្ដីនគរបាល បម្រេីការងារនៅអង្គភាព វរសេនាតូចនគរបាល ការពារព្រំដែនទឹកលេខ ២៤០ប្រចាំខេត្តព្រះសីហនុ បានទទួលមរណ.ភាព ទាំងវ័យក្មេង ស្ទេីតែមិនគួរឱ្យជឿ គឺដោយសារតែ គាំងបេះដូង។ នេះបេីតាមការបញ្ជាក់ចេញពី ម្ចាស់គណនីខាងលេី!
ក្នុងនោះដែរ បេីយោងតាមរយៈការបង្ហោះរបស់ម្ចាស់គណនីខាងលេី បានសរសេរប្រាប់ឱ្យដឹងថា៖”ខ្ញុំមានដំណឹងអាក្រក់មួយ ប្អូនប្រុសខ្ញុំ ឥលូវបានទទួលមរណភាពហើយ។ ពេលនេះតម្កល់នៅវត្តលើ R.I.P ប្អូនប្រុសខ្ញុំ នឹងត្រូវ បូ.ជា ល្ងាចនេះម៉ោង 6ល្ងាច I love you my bother, our family will miss you and always remember in my heart Prom Ratanak”។
ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស.ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញា.ណ ក្ខន្ធ ស.ព ឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។