ហេតុអីគេមិនយកយេីងទៅទាំង ២នាក់តែម្តងទៅ ៨ឆ្នាំហេីយដែលយើងស្រលាញ់គ្នា តែពេលនេះបងទៅចោលអូនរហូតហើយ
សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃស.ពអនុសេនីយ៍ទោ ជឹម ផានិត អតីតនិស្សិតនាយទាហានទ័ពជើងគោកជំនាន់ទី៩ បម្រើការនៅកងការពារព្រំដែនគោកលេខ៤០៣ ដែលបានទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍ នៅល្ងាចម៉ោង ៦:៣០នាទី ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣។ ការទទួលមរណភាពរបស់ អនុសេនីយ៍ទោ ជឹម ផានិត គឺជាការបាត់បង់ធនធានមនុស្សមួយរូប ដែលបានខិតខំប្រឹងប្រែង លះបង់កំលាំងកាយចិត្ត ក៏ដូចជាពេលវេលាក្នុងការបំពេញកិច្ចការងារជូនជាតិមាតុភូមិ។
បេីតាមការបង្ហោះពីនារីជាគូស្នេហ៍ដែលមានគណនីហ្វេសប៊ុកឈ្មោះ Jēē Vÿ បានមានការរៀបរាប់ទាំងក្តីអាឡោះអាល័យបំផុតថា៖«បងអើយបងហេតុអីអនុស្សាវរីយ៍យើងច្រើនណាស់ម៉េចដាច់ចិត្តទៅលឿនបែបនេះ យើងខំតស៊ូស្រលាញ់គ្នាតាំងពីនៅក្មេងរៀងខ្លួន ស្រលាញ់គ្នាតាំងពីថ្ងៃទី12ខែ12ឆ្នាំ2014រហូតមកដល់ឥលូវ8ឆ្នាំជាងហើយណាបង ហើយគោលបំណងយើងជិតបានសម្រេចហើយ យើងនិយាយជាមួយគ្នាថាខែ2ហ្នឹងបានជួបគ្នាហើយ អូនមកលេងផ្ទះ ចាំទៅធ្វើអីហូបជាមួយគ្នានៅបន្ទាយ
បងនិយាយថានឹកអូនណាស់ចង់អោបឲ្យខ្លាំងឲ្យបាត់នឹក តែពេលនេះបងទៅចោលអូនហើយ យើងមិនទាន់បានជួបគ្នាផងបងទៅចោលអូនហើយ ទៅគ្មានថ្ងៃត្រឡប់វិញឡើយ ឲ្យខ្ញុំធ្វើចិត្តបានយ៉ាងម៉េចមនុស្សទើបតែនិយាយហើយឈប់និយាយម៉ោង៥ល្ងាច បងថាចាំពេលយប់តេមកអូនទៀត តែម៉ោង6កន្លះបែរជាគេនិយាយាថាបងស្លា.ប់ហើយ ឲ្យខ្ញុំទទួលយ៉ាងម៉េចបាន មនុស្សស្រលាញ់ខ្វះគ្នាមិនបានទេ ហេតុអីឲ្យអូនធ្វើចិត្តយ៉ាងម៉េចបានបងអើយបង
បងនិយាយថាចាំបន្តិចទៀតណាអូនយើងនឹងរៀបការជាមួយគ្នាទ្រាំបន្តិចសិនណា យើងនិយាយជាមួយគ្នាថាយើងនឹងចាប់ផ្តើមសន្សំលុយជាមួយគ្នាចាប់ពីខែក្រោយទៅសន្សំទុកពីនេះឲ្យហើយ ពេលយើងការហើយមានលុយសល់ខ្លះ តែពេលនេះចប់អស់ហើយជីវិតខ្ញុំទាំងពីរហេតុអ្វីមកជួបរឿងបែប ហេតុអីគេពង្រាត់យើងទុកមួយឲ្យរស់ធ្វើអី គេមិនយកយើងទៅទាំងពីរតែម្តងទៅ ខ្ញុំពិបាកខ្លាំងណាស់លោកអើយលោក សូមអោយបងទៅកាន់ឋានដែលស្ងប់សុខណាបង បើមានជាតិក្រោយសូមឲ្យយើងបានកើតជាប្តីប្រពន្ធគ្នាដល់ចាស់កោងខ្នងណា ម្ចាស់បេះដូចអូនអើយ»។