ឧកញ៉ា ស្រី ចាន់ថន ប្រកាសផ្តល់រង្វាន់យ៉ាងសម្បើម ដល់កីឡាករប្រដាល់ខ្មែររូបណាដែលអាចយកឈ្នះ ស្តេចប្រដាល់ថៃ ប៉ូខាវ នឹងទទួលបាន
នៅរសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ ឧកញ៉ា ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុន ជេត គ្រុប បានប្រកាសផ្តល់រង្វាន់យ៉ាងសម្បើមដូចជា ផ្ទះវីឡាតម្លៃ ២៧មុឺនដុល្លា ឡាន រួមនិងថវិកាបន្ថែមរយៈពេល ១០ឆ្នាំ ផងដែរ ដល់កីឡាករប្រដាល់ខ្មែររូបណាដែលអាចយកឈ្នះ ស្តេចប្រដាល់ថៃ ប៉ូខាវ បាន។
ឧកញ៉ា ស្រី ចាន់ថន បានមានប្រសាសន៍លេីកឡេីងនៅលេីគណនីហ្វេសប៊ុកយ៉ាងដូចច្នេះ៖«ជាសំដីចេញពីមាត់ប៊ូខាវ មិនអីទេខ្មែរមិនចង់បានលោកប៊ូខាវទេ ក្នុងនាមខ្ញុំបាទជាអនុប្រធាន កិត្តិយសរបស់សហព័ន្ធកីឡាប្រដាល់គុណខ្មែរ ខ្មែរក៏មានអ្នកខ្លាំងដែរ បើខ្មែរវៃប៊ូខៅឈ្នះអោយវីឡាមួយឡានមួយនិងថវិការបន្ថែមប្រចាំរយៈពេល១០ឆ្នាំ នេះជាការលើកទឹកចិត្តដល់កីឡាកខ្មែរ តស៊ូដើម្បីមុខមាតុជាតិរបស់យើង I love Cambodia»។
ចំពោះការលេីកឡេីងខាងលេីនេះ គឺក្រោយពីប្រភពពីមួយដែលមានគណនីហ្វេសប៊ុកឈ្មោះ Kun khmer top zone បានបង្ហោះថា៖ មិនទាន់អស់ចិត្ត គ្រូកួយសុំតភាគតិចទៀត “រឿងកម្ពុជាដាក់គុនខ្មែរ នៅស៊ីហ្គេមជាសិទ្ធិរបស់គេ យើងមិនអាចនិយាយបានទេ ហើយគុនខ្មែរ គឺត្រឹមតែលំដាប់អាស៊ាន យើងកុំទៅខ្វល់អី ។ យើងត្រូវនិយាយដល់ក្នុងព្រឹត្តិការណ៍អូឡាំពិក ព្រោះរបស់ថៃយើង Original “ លេខ ១ ” ទៅហើយ”៕