ថ្ងៃនេះជាថ្ងៃខួបអូន បងគ្មានក្ដីក្លាហានទទួលការពិតនោះទេ ពេលនេះមានតែផ្សែងធូប និងបងជាមួយនំខេកសម្រាប់ពួកយើង
ប្រិយមិត្តជាច្រើនប្រាកដជាបានទទួលជ្រាបរួចមកហេីយ ទាក់ទងនឹងករណី ឃា.ត.ក.ម្មកាលពីវេលាម៉ោងជាង ១០យប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ នៅចំណុចកាស៊ីណូ ណាហ្គាវើលទី១ ដែលស្រ្តីម្នាក់ត្រូវបានជនមិនស្គាល់មុខ ស.ម្លា.ប់យ៉ាងសា.ហា.វ.ព្រៃផ្សៃនៅក្នុងបន្ទប់ទឹក។
ស្រ្តីរងគ្រោះរូបនេះត្រូវបានគេស្គាល់ថាមានឈ្មោះ អ៉ឹង ជុងហ្គិច អាយុ ៣៧ឆ្នាំ មានមុខរបរជាអ្នកទទួលបញ្ចាំ និងមានកូនចំនួន ៣នាក់។ ក្រោយពីសមត្ថកិច្ចជំនាញបានធ្វើកោសល្យវិច័យរួច ក៏បានប្រគល់ស.ពជូនដល់ក្រុមគ្រួសារដេីម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។
យ៉ាងណាមិញ នៅយប់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ ត្រូវជាថ្ងៃខួបកំណើតរបស់ស្រ្តីរងគ្រោះខាងលេី អតីតស្វាមីនាងបានរៀបចំនំខួបសែននិងអុជធូបឧទ្ទិសកុសលជូនដល់អតីតភរិយារបស់ខ្លួន ព្រមទាំងបានមានការរៀបរាប់យ៉ាងដូច្នេះថា៖«ថ្ងៃនេះជាថ្ងៃខួបអូន បងគ្មានក្ដីក្លាហានទទួលការពិតនោះទេ! ពេលនេះមានតែផ្សែងធូប និងបងជាមួយនំខេកសម្រាប់ពួកយើង តែដោយឡែកមានតែបងអង្គុយនិយាយតែម្នាក់ឯងគ្មានសំលេងឆ្លើយឆ្លងដូចមុនទៀតទេ
ពេលនេះសូម្បីតែនំខេកក៏មិនអាចផ្លុំជុំគ្នាដែរ អោយតែឃើញមុខគ្នាគឺសោកសៅទប់ស្រក់ទឹកភ្នែកមិនបាន ហេតុអីពេលនោះមិនមែនជាបងវិញ? បងសុខចិត្តទទួលគ្រប់បែបយ៉ាងជំនួសអូនមិនរុញរាទេ ប្រជាពលរដ្ឋខ្មែរយេីងចាំជួយអូនច្រេីនណាស់ គេចង់ឃេីញចង់មេីលសមត្ថិកិច្ចចា.ប់ជន.ល្មេីសផ្ដទ្ទា.ទោ.សតាមច្បាប់»។