លឿនពេកហើយ ប្អូនស្រីស្អាតណាស់ មិនគួរណាមកបាត់បង់ជីវិតទាំងវ័យក្មេង ដោយសារតែ
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតដល់ក្រុមគ្រួសារលោក សាន់ ម៉ាឡា ជាគ្រូនៃវិទ្យាល័យអង្គរមាស ដែលបានបាត់បង់កូនស្រីជាទីស្រឡាញ់ទាំងវ័យក្មេង និងកំពុងពេញវ័យស្រស់ស្អាត ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ម្សិលមិញនេះ។
ប្រភពពីមិត្តភ័ក្ដិដែលមានគណនីហ្វេសប៊ុកឈ្មោះ វ៉ែន ធារ៉ា បានមានការលេីកឡេីងទាំងក្តីក្រៀមក្រំថា៖«បងប្អូនល្អអើយលឿនណាស់លីនដា ហែងជាមនុស្សល្អណាស់ ម៉េចក៏ទៅចោលប៉ាម៉ាក់ហែងចឹង ជាមិត្ត ជាបងប្អូន ជាដៃគូដើរលេង យើងបែកគ្នារហូតហើយមែនទេ? ជាតិក្រោយយើងជួបគ្នាទៀតណា សូមហែងទៅកាន់សុខគតិភពចុះណាមិត្តអេីយ»។
ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Yort Sreyleak ត្រូវជាអតីតសិស្សរបស់ឪពុកនៃស.ពបានសរសេររៀបរាប់ថា៖«ពិតជាលឿនពេកហើយក្មួយអើយ សូមទៅឲ្យបានស្ងប់សុខចុះណា បើមានជាតិក្រោយសូមកុំឲ្យអាយុខ្លីដូចជាតិនេះទៀត ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះផង»។