ពិតជាសង្វេគខ្លាំងណាស់ ឃើញប្អូនធ្លា.ក់ទឹក ទឹកចិត្តបងស្រីបងប្រុសមិននៅកន្តើយចុះជួយទាញដៃប្អូន តែអកុសល ក៍ធ្លា.ក់ទឹកទាំងអស់គ្នា
នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នេះ ប្រភពពីគណនីហ្វេសប៊ុករបស់ស្រ្តីម្នាក់បង្ហាញក្តីរន្ធត់ចិត្ត និងក្រៀមក្រំជាខ្លាំង បន្ទាប់ពីទទួលបាននូវដំណឹងដ៏អកុសល ព្រោះតែក្មួយប្រុសនិងក្មួយស្រីត្រូវជាបងប្អូននឹងគ្នាបានល.ង់ទឹកស្លា.ប់ទាំង២នាក់ នៅឯរមណីយដ្ឋានមួយកន្លែងក្នុងខេត្តរតនគិរី។
ប្រភពពីសាច់ញាតិខាងលេីដែលមានគណនីហ្វេសប៊ុកឈ្មោះ Sonary Song បានបង្ហោះនូវទិដ្ឋភាពក្នុងហេតុការណ៍ចុះរាវរក និងក្នុងពិធីបុណ្យស.ព ព្រមជាមួយពាក្យពេចន៍រៀបរាប់ទាំងក្តីសោកស្តាយថា៖«ពិតជាសង្វេ.គខ្លាំងណាស់សែនអាណិតក្មួយ សូមក្មួយទៅឲ្យសុខស្ងប់ណាក្មួយ
ព្រោះតែឃើញប្អូនធ្លា.ក់ទឹក ទឹកចិត្តបងស្រីបងប្រុសមិននៅកន្តើយចុះជួយទាញដៃប្អូន តែជាអកុសល ក៍បានធ្លា.ក់ទឹកទាំអស់គ្នា។ សូមអរគុណបងៗសមតិ្តកិច្ច និងបងៗចុះមុជទឹក បានធ្វើការរាវរកឃើញ ស.ពឱបគ្នា2នាក់បងប្អូនយ៉ាងស្អិតល្មួត ស.ពធ្វើបុណ្យតាមប្រពៃណី នៅភូមិ កាតី ជិតភូមិថ្មីបរកែរ»។
សូមទស្សនាវីដេអូខាងក្រោម