ថ្ងៃចូលឆ្នាំចិនគេ តែគ្រួសារខ្ញុំកើតទុក្ខទៅវិញ លឿនពេកហើយប្អូនបង សូមទៅឲ្យបានសុខ
គ្រោះថ្នាក់ចរាចរណ៍មួយបានឆ.ក់យកអាយុជីវិតយុវជនម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ Mrr Ruot ឲ្យបាត់.បង់.ជីវិតទាំងវ័យក្មេងកាលពីយប់ឈានចូលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ ដោយបន្សល់ទុកនូវក្តីសោកសង្រេងជាទីបំផុតដល់គូស្នេហ៍ មិត្តភ័ក្ដិ សាច់ញាតិ និងក្រុមគ្រួសារ ជាពិសេសឪពុកម្ដាយពិតជាពិបាកទទួលយកខ្លាំងណាស់ ដែលត្រូវឃ្លាតឆ្ងាយពីកូនប្រុសជាទីស្រឡាញ់លឿនបែបនេះ។
ក្នុងនោះដែរ ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ ប្រុស ឆេន ត្រូវជាបងប្រុសបានបង្ហោះសាររៀបរាប់ទាំងក្តីក្រៀមក្រំបំផុតដោយមានខ្លឹមសារថា៖ «ថ្ងៃចូលឆ្នាំចិនគេ តែគ្រួសារខ្ញុំកើតទុក្ខទៅវិញ លឿនពេកហើយប្អូនបង បងសូមជូនពរប្អូនកើតជាតិក្រោយកុំឲ្យអាយុខ្លីដូចជាតិនេះទៀតអី»។
ចំណែកឯគូស្នេហ៍ដែលមានគណនីហ្វេសប៊ុកឈ្មោះ Tēy Upgirl បានមានការលេីកឡេីងទាំងក្តីសោកស្តាយថា៖«បងមិនស្រទ្បាញ់អូនទេ ទើបបងទុកអូនឲ្យនៅម្នាក់ឯង ឲ្យតែពេលបើកភ្នែកគឺឃើញតែបង អូននឹងចងចាំបងរហូតណា មើលថែខ្លូនផងបងនៅម្នាក់ឯង»។