ថ្ងៃសែនចិន គេគ្រប់គ្នាសប្បាយ តែគ្រួសារមួយនេះបែរជាជួបរឿងក្រៀមក្រំទៅវិញ ព្រោះតែកូនប្រុសពៅបានទទួលមរណភាព ដោយសារតែ
ខេត្តសៀមរាប ៖ ថ្ងៃសែនចូលឆ្នាំចិន ត្រូវនឹងថ្ងៃទី២១ ខែមករាឆ្នាំ២០២៣ វេលាម៉ោង ៩និង២៥នាទីយប់ មានគ្រោះថ្នាក់ចរាចរណ៏ដ៏គួរឲ្យរ.ន្ធត់មួយបានកើតឡើងរវាងរថយន្តសណ្ដោងប៉ះជាមួយនឹងម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លា.ប់បាត់បង់ជីវិតភ្លាមៗតែម្ដង កេីតឡេីងនៅចំណុចផ្លូវក្រវ៉ាត់ក្រុង ស្ថិតក្នុងភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។
ជនរងគ្រោះត្រូវបានគេស្គាល់ថាមានគណនីហ្វេសប៊ុកឈ្មោះ Bong Sal ជាកូនប្រុសពៅ ចំណែកឯស.ពត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យនៅគេហដ្ឋាន ដែលមានទីតាំងស្ថិតក្នុងភូមិស្វាយព្រៃ ជិតរម្មណីយដ្ឋានភូមិស្លា និងត្រូវបូ.ជានៅល្ងាចថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង៤ល្ងាច នៅវត្តចក។
ជាមួយគ្នានេះ ប្រភពពីសាច់ញាតិដែលមានគណនីហ្វេសប៊ុកឈ្មោះ Mak ToTo បានមានការលេីកឡេីងទាំងក្តីក្រៀមក្រំជាខ្លាំងថា៖«វាធ្លាក់លើគ្រួសារខ្ញុំហើយ ទទួលយកអត់បានទេ ទើបតែនិយាយគ្នាម៉ោង៨ ប្អូនថាឆាប់ទៅផ្ទះហើយ ហេតុអី ខុសគ្នា១ម៉ោងសោះ លឿនពេកហើយ»។