ចា.ប់ខ្លួន មេតុងទីន ឡុង រ៉ានី ពាក់ព័ន្ធករណី ឆបោក និងចាយសែកស្អុយជាទឹកប្រាក់ចំនួន
រសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ច នគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានធ្វើការឃា.ត់ខ្លួន មេតុងទីនម្នាក់ និងបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ពាក់ព័ន្ធករណី ឆបោក និងចាយសែកស្អុយ រាប់សិបម៉ឺន ដុល្លារអាមេរិក
ដោយយោងទៅលើ ពាក្យបណ្តឹង របស់ឈ្មោះ ឈឹម ភារី ដែលមានមេធាវីការពារក្តី តំណាងដោយអាណត្តិ គឺលោកស្រី នួន មករា ។ នេះបេីយោងតាមប្រភពព័ត៌មានពីគណនីហ្វេសប៊ុកឈ្មោះ Rin Ratanak ដែលបានបង្ហោះនៅយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ ។
ជន.ស.ង្ស័យ មានឈ្មោះ ឡុង រ៉ានី ភេទស្រី អាយុ ៣៥ឆ្នាំ មានទីលំនៅ ផ្ទះលេខ៤០ស ផ្លូវលេខ៣៥០ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ នៅមាន កូនតុងទីនជាច្រើន ដែលរងគ្រោះ ដោយសារ មេតុងទីនរូបនេះ វេចលុយរត់ សរុបជាទឹកប្រាក់ជិត ២ លានដុល្លារ ហើយពួកគេ កំពុងរៀបចំ ឯកសារពាក់ពន្ធ ដើម្បីដាក់ពាក្យបណ្តឹង តាមផ្លូវច្បាប់ ។