ប្អូនសន្យាជាមួយបងថានឹងឆាប់ជា ហើយចូលរៀនទី១២វិញ ហេតុអីពេលនេះអូនទៅចោលបងប្អូនយើងចឹង
នារសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ ស្រ្តីម្នាក់បានបង្ហាញពីអារម្មណ៍សោកស្តាយជាខ្លាំង ចំពោះដំណឹងមរណភាពប្អូនស្រីរបស់ខ្លួន ដែលរូបនាងមានឈ្មោះ ហ៊ុន ខូសុី បានទទួលមរណភាពដោយរោគាពាធ (សា.ច់កា.ចសុីសួតអស់មួយចំហៀង) ក្រោយសម្រាកព្យាបាលនៅមន្ទីរពេទ្យអស់រយៈពេលជាច្រើនថ្ងៃ។
ប្រភពខាងលេីដែលមានគណនីហ្វេសប៊ុកឈ្មោះ July Loveបានបង្ហោះសាររៀបរាប់ទាំងក្តីក្រៀមក្រំថា៖«ប្អូនសន្យាជាមួយបងថានឹងឆាប់ជា ហើយចូលរៀនទី12វិញ ហេតុអីពេលនេះអូនទៅបង ចោលបងប្អូនយើងចឹង ម៉ែឪចិញ្ចឹមប្អូនមកដល់ឥឡូវ20ឆ្នាំហើយ អូនលាបងប្អូនថាកូនទៅហើយ សូមវិញ្ញាណក្ខន្ធប្អូនទៅកានសុគិតិភព មានជាតិក្រោយធ្វើប្អូនស្រីបងទៀត ប្អូនដ៏សែនល្អរបស់បង»។
ប្រភពពីមិត្តភ័ក្ដិដែលមានគណនីហ្វេសប៊ុកឈ្មោះ TI NA បានមានការលេីកឡេីងទាំងក្តីអាឡោះអាល័យថា៖«2015 រៀនជាមួយគ្នា 2020 យើងស្និទ្ធស្នាលគ្នាណាស់ ទោះមិនបានជួបដូចមុនក៏នៅសួនាំគ្នាធម្មតា ទើបដឹងថាឈឺសោះឥលូវស្លា.ប់បាត់ សូមទៅឲ្យបានសុខណា»។