ប្រវត្តិបងតស៊ូណាស់ គ្មានអីជិះ ដើរទៅធ្វើការជាមួយខ្ញុំរហូត ទើបតែមួយរយៈពេលចុងក្រោយនេះ ឃើញបងមានមុខរបររកស៊ី គ្រាន់បើ តែអនិច្ចាអីបងចាកចេញគ្មានថ្ងៃត្រឡប់
យោងតាមប្រភពពីគណនីហ្វេសប៊ុករបស់បុរសម្នាក់ដែលមានឈ្មោះ Bomey Love បានសម្តែងនូវក្តីរន្ធត់ចិត្តជាខ្លាំង ខណៈដែលបងប្រុសជាអ្នករាប់អានគ្នាបានទទួលមរណភាពទាំងវ័យក្មេង ដោយសារតែជំងឺរលាកស្រោមខួរក្បាល ពិតជាគួរឲ្យសោកស្ដាយណាស់។
ក្នុងនោះដែរ ប្រភពខាងលើបានមានការលេីកឡេីងទាំងក្តីអាឡោះអាល័យបំផុតថា៖«ខ្ញុំបានទទួលដំណឹងនេះហើយ ខ្ញុំរន្ធត់ចិត្តណាស់ ប្រវត្តិបងតស៊ូណាស់ គ្មានអីជិះទៅធ្វើការទេ ដើរទៅធ្វើការជាមួយខ្ញុំរហូត ទើបតែមួយរយៈពេលចុងក្រោយនេះ ឃើញបងមានមុខរបររកស៊ី គ្រាន់បើជាងពីមុនឆ្ងាយណាស់ តែអនិច្ចាអី បែបជាសុខភាពបងមិនសូវល្អទៅវិញ ដល់ថ្នាក់បាត់បង់ជីវិត។
ខ្ញុំពិបាកនឹងទទួលយកដំណឹងអាក្រក់មួយនេះណាស់ ប៉ុន្តែការពិតនៅតែជាការពិត ខ្ញុំមានតែសុំឲ្យវិញ្ញាណក្ខន្ធរបស់បងទៅកាន់សុគតិភព កើតជាតិណាៗ កុំឲ្យអាយុខ្លីដូចជាតិនេះទៀត ទៅមុនចុះបង ខ្ញុំនៅបំពេញក្ដីស្រមៃរបស់ខ្ញុំបន្តទៀតហើយ ចាំយើងជួបគ្នាជាតិមុខទៀត មុំ សីហា »។