ជីវិតអីក៏ផុយស្រួយយ៉ាងនេះ ប្អូនស្រីស្រស់ស្អាតខ្លាំងណាស់ មិនគួរណាមកបាត់.បង់.ជីវិតទាំងវ័យក្មេង ដោយសារតែបែបនេះសោះ
សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងសោកស្ដាយជាទីបំផុតចំពោះដំណឹងមរណភាពរបស់នារីម្នាក់ប្រេីប្រាស់គណនីហ្វេសប៊ុកឈ្មោះ Meng Chou Cheng ប្អូនស្រីជាកូនស្រីច្បងក្នុងគ្រួសារ ដែលបានទទួលមរណភាពទាំងវ័យក្មេងដោយសារគ្រោះថ្នាក់រអិ.លដួ.លនៅក្នុងបន្ទប់ទឹក ។
ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Riem Varaman ត្រូវជាអ្នករួមការងារបានមានការលេីកឡេីងទាំងក្តីអាឡោះអាល័យថា៖«អត់ទ្រាំសម្រក់ទឹកភ្នែកមិនបាន ទើបចូលធ្វើការបានជួបបង២ថ្ងៃ អង្គុយជិតបងហើយហៅបង បងសួរនាំបញ្ហាសុខទុក្ខដោយទឹកមុខញញឹម ព្រមទាំងយកដៃអង្អែលក្បាលប្អូនថ្នមៗ ។ ស្រាប់តែឥឡូវប្អូនលាចាកលោកយើងទៅហើយ សូមវិញ្ញាណក្ខន្ធប្អូនស្រីបានទៅកាន់ទីបរមសុខចុះ»។
ប្រភពពីសាច់ញាតិដែលមានគណនីហ្វេសប៊ុកឈ្មោះ ក្តីស្រលាញ់ មិនប្រែប្រួល បានបង្ហាញអារម្មណ៍សោកស្ដាយថា៖«មួយពព្រិចភ្នែកសោះ ក្មួយទៅចោលមីងបាត់ហេីយ រន្ធត់ចិត្តណាស់ សូមក្មួយរបស់មីងទៅឲ្យបានសុខផងចុះ និងសូមឲ្យជាតិក្រោយយេីងជួបគ្នាម្តងទៀតណា មីងនឹកគ្មានថ្ងៃភ្លេចទេ មីងនឹកក្មួយរហូត»។