លោកស្រី ទ្រី ដាណា បើក Tiktok មក ឃើញគូស្នេហ៍មួយគូស្រឡាញ់ភេទដូចគ្នាយំ ថាខ្វះលុយព្យាបាលជំងឺ ក៏ចាត់ឱ្យគេនាំយកថវិកាទៅជូនចំនួន
លោកស្រី ទ្រី ដាណា បានមានក្តីអាណិតអាសូរជាខ្លាំងចំពោះគូស្នេហ៍មួយគូ បន្ទាប់ពីទទួលបានដំណឹងអំពីទុក្ខលំបាករបស់ពួកគាត់ ក៏បានចាត់អោយក្រុមការងារនាំយកថវិកាចំនួន ៥០០ដុល្លារ ជូនដល់ពួកគាត់ដេីម្បីទុកសម្រាប់ព្យាបាលជំងឺប្រចាំកាយ។ ក្នុងនោះដែរ លោកស្រី ទ្រី ដាណា បានមានការរៀបរាប់ឲ្យដឹងថា៖
«អាណិតពួកគាត់ ជួយ 500$ ព្យាបាលជំងឺប្រចាំកាយ។ ថ្ងៃមុន បើក Tiktok មក ឃើញគាត់យំ ថាខ្វះលុយព្យាបាលជំងឺ ក៏ឱ្យគេសួរនាំគាត់ ថាខ្សោយបេះដូង ទឹកលិចសួត និងមានមេរោគក្នុងក្រពះ សុទ្ធតែជំងឺរ៉ាំរ៉ៃ ពិបាកពិតមែន មើល Tiktok គាត់ដែរ ជាអ្នកស្រលាញ់ភេទដូចគ្នា តែស្រលាញ់ស្មោះ ពេលម្ខាងធ្លាក់ខ្លួនឈឺ នៅមើលថែជាប់រហូត ពិតជាសរសើរទឹកចិត្តគាត់។
ទឹកប្រាក់នេះ គ្រាន់បានជួយសម្រាលខ្លះប៉ុណ្ណោះ ថ្ងៃនេះបានឃើញគាត់ធូរច្រើនហើយ ក៏ឃើញបងប្អូនយើងបានជួយគាត់ច្រើនដែរ។ ពេលមានទុក្ខលំបាក មានតែការជួយ ផ្ដល់កម្លាំងចិត្តដល់គ្នា បងប្អូនត្រូវថែរក្សាសុខភាពផង ព្រោះពេលមានជំងឺប្រចាំកាយហើយ មិនអាចធ្វើអ្វីបាន ថវិកាក៏អស់ពីខ្លួន ពិតជាលំបាកណាស់»។