ប្អូនជាកូនល្អនិងជាបងប្អូនដ៏សែនល្អ បងលែងបានឃើញប្អូនទៀតហើយ សូមឲ្យប្អូនទៅកាន់ទីស្ងប់សុខ
ជាក្តីឈឺចាប់មួយដ៏ធំធេងបំផុតមិនអាចកាត់ថ្លៃបាន ចំពោះក្រុមគ្រួសារបុរសម្នាក់ដែលប្អូនប្រុសជាទីស្រឡាញ់បានទទួលមរណភាពទាំងវ័យក្មេងកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ នេះ ក្នុងជន្មាយុ ២៩ឆ្នាំ ដោយរោគាពាធ(រ.លាកស្រោមខួរក្បាល) បន្សល់ទុកនូវក្តីអាឡោះអាល័យជាពន់ពេកដល់សាច់ញាតិបងប្អូនជាពិសេសឪពុកម្ដាយ។
ប្រភពពីបុរសខាងលើដែលមានគណនីហ្វេសប៊ុកឈ្មោះChansey Voeurn បានមានការរៀបរាប់ទាំងក្តីក្រៀមក្រំថា៖«ប្អូនប្រុសដ៏ល្អរបស់បងស្លា.ប់ហើយ បងលែងបានឃើញប្អូនទៀតហើយ ប្អូនជាកូនល្អនិងជាបងជាប្អូនដ៏សែនល្អ បងសូមឲ្យប្អូនទៅកាន់ទីស្ងប់សុខ ទទួលយកមិនបានលឿនពេកហើយប្អូនប្រុសអើយ»។
ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Jee Nich ត្រូវជាបងប្អូនជីដូនមួយបានបង្ហោះសារដោយមានការលេីកឡេីងទាំងក្តីសោកស្តាយជាខ្លាំងថា៖«ឈឺមិនដល់1ខែទេ ហេតុអីលឿនយ៉ាងនេះ សូមទៅឲ្យបានសុខណា មិនដឹងអ៊ុំប្រុសអ៊ុំស្រីនិងគ្រួសារគាត់ធ្វើចិត្តបានអត់ទេ»។