ប្ដីលាប្រព្ធនរហូតហើយ ប្ដីគេងឲ្យស្រួលចុះណា បើមានជាតិក្រោយទៀតយើងធ្វើជាប្ដីប្រពន្ធគ្នាទៀតណា
ជាក្តីឈឺចាប់មួយដ៏ធំធេងបំផុតមិនអាចកាត់ថ្លៃបាន ចំពោះប្តីប្រពន្ធដែលស្រលាញ់ភេទដូចគ្នាមួយគូ ដោយបុរសជាប្តីប្រេីប្រាស់គណនីហ្វេសប៊ុកឈ្មោះ Ah Beal Kon Pov បានទទួលមរណភាពកាលពីប៉ុន្មានថ្ងៃមុននេះ ដោយរោគាពាធ(រលា.កស្រោ.មខួ.រក្បា.ល) បន្សល់ទុកនូវក្តីអាឡោះអាល័យជាពន់ពេកដល់ភរិយា និងសាច់ញាតិឪពុកម្ដាយ។
អ្វីដែលមហាជនកាន់តែមានក្តីអាណិតអាសូរនោះ បុរសជាភរិយាដែលមានគណនីហ្វេសប៊ុកឈ្មោះ Kon Lydun បានបង្ហោះសារលេីកឡេីងទាំងក្តីអាឡោះអាល័យថា៖«ប្ដីលាប្រព្ធនរហូតហើយប្ដី ប្ដីគេងឲ្យស្រួលចុះណាប្ដី បើមានជាតិក្រោយទៀតយើងធ្វើជាប្ដីប្រពន្ធគ្នាទៀតណា ប្ដីទៅទីស្ងប់សុខហើយប្ដីជាតិក្រោយកុំឲ្យដូចជាតនេះទៀត ប្ដីជាតិក្រោយអាយុវែងកុំឲ្យអាយុខ្លីដូចជាតិនេះណាប្ដី ប្រព្ធនមិនអស់ចិត្តទេប្ដី»។
ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Kim Lang បានសរសេររៀបរាប់ថា៖«ឱបងអេីយបង ប្អូនស្ដោកស្ដាយណាស់ដែលប្អូនៗអត់បានទៅជូនដំណេីរបងផ្ទាល់ ប្អូនបានត្រឹមតែមេីលមុខបងពីចម្ងាយ ប្អូនឃេីញរូបបងហេីយទឹកភ្នែកហូរមកមិនដឹងខ្លួនទេ ពិតជាលឿនមែនបង បងលាប្អូនគ្មានថ្ងែជួប គ្មានថ្ងែត្រឡប់ទេ បងទៅបានសុខហេីយ កុំឲ្យជាតិក្រោយបងអាយុខ្លីចឹងទៀតបង អាណិតណាស់»។