លោកស្រី ទ្រី ដាណា ទប់ទឹកភ្នែកមិនជាប់ ក៏បានប្រកាសស្វែងរកក្រុមគ្រួសារនៃស.ពបុរសជាកម្មករប្រមូលសំរាមដែលរ.បូតដៃធ្លា.ក់ចូលក្រោមឡានកិ.នស្លា.ប់ ក្នុងគោលបំណងដើម្បី
នៅមុននេះបន្តិច នាយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ លោកស្រី ទ្រី ដាណា បានធ្វើការប្រកាសស្វែងរកក្រុមគ្រួសារនៃស.ពបុរសម្នាក់ជាកម្មករប្រមូលសំរាមដែលបានរ.បូតដៃធ្លា.ក់ចូលក្រោមឡានកិ.នស្លា.ប់កាលពីព្រឹកមិញ នៅចំណុចផ្សារថ្នល់បត់ចំការដូង ដេីម្បីមានជាថវិកាខ្លះចូលរួមរំលែកទុក្ខ។
ក្នុងនោះផងដែរ លោកស្រី ទ្រី ដាណា ថៅកែហាងពេជ្រដ៏មានចិត្តសប្បុរសធម៌រូបនេះ ក៏មានជាពាក្យពេចន៍មួយចំនួនលេីកឡេីងនៅលើទំព័រផេកហ្វេសប៊ុករបស់ខ្លួន ដោយមានខ្លឹមសារទាំងស្រុងដូចតទៅ៖«ស្រក់ទឹកភ្នែកតាមពូហើយ ឱជីវិតហើយ ហេតុអីក៏សង្វេគម្ល៉េះ
ឡើងពីស្រុកមកធ្វើជាកម្មករប្រមូលសំរាមទាំងអស់គ្នា ស្រាប់តែកូនប្រុសរ.បូតដៃធ្លា.ក់ចូលក្រោមឡាន! ជីវិតវាលំបាកណាស់ទៅហើយ ហេតុអីត្រូវព្រា.ត់គ្នា បន្សល់ទឹកភ្នែករាប់ម៉ឺនតំណក់បែបនេះ មានអ្នកណាស្គាល់គ្រួសារគាត់ ជួយប្រាប់ផង នាងខ្ញុំចង់ចូលរួមរំលែកទុក្ខខ្លះ»។