អតីតស្វាមីជនរងគ្រោះ ដែលត្រូវជនមិនស្គាល់មុខសម្លា.ប់ បាននិយាយរៀបរាប់ទាំងអួលដើម ក ស្តាប់ហើយស្ទើតែទប់ទឹកភ្នែកមិនជាប់
ប្រិយមិត្តជាច្រើនប្រាកដជាបានទទួលជ្រាបរួចមកហេីយ ទាក់ទងនឹងករណីឃាត.កម្មកាលពីវេលាម៉ោងជាង ១០យប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ នៅចំណុចកាស៊ីណូ ណាហ្គាវើលទី១ ដែលស្រ្តីម្នាក់ត្រូវបានជនមិនស្គាល់មុខសម្លា.ប់យ៉ាងសា.ហាវ.ព្រៃផ្សៃនៅក្នុងបន្ទប់ទឹក។
ស្រ្តីរងគ្រោះរូបនេះត្រូវបានគេស្គាល់ថាមានឈ្មោះ អ៉ឹង ជុងហ្គិច អាយុ ៣៧ឆ្នាំ មានមុខរបរជាអ្នកទទួលបញ្ចាំ និងមានកូនចំនួន ៣នាក់។ ក្រោយពីសមត្ថកិច្ចជំនាញបានធ្វើកោសល្យវិច័យរួច ក៏បានប្រគល់ស.ពជូនដល់ក្រុមគ្រួសារដេីម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។
យ៉ាងណាមិញ នៅរាត្រីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ នេះ លោក សុវណ្ណរិទ្ធី បានចុះទៅដល់ទីតាំងពិធីបុណ្យស.ព នៅវត្តទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ នឹងបានសម្ភាសន៍ជាមួយនឹងអតីតស្វាមីជនរងគ្រោះ ដោយនិយាយរៀបរាប់ពីដំណើររឿងទាំងអួលដើម. ក៕
សូមទស្សនាវីដេអូខាងក្រោម