វាពិតជាមិនគួរឲ្យជឿ ថ្ងៃមុនជុំគ្នាជាមួយបងសោះ ថ្ងៃនេះប្អូនទៅចោលបង បងមានតែពាក្យថាសោកស្ដាយមនុស្សល្អដូចជាប្អូន
គ្រោះថ្នាក់ចរាចរណ៍មួយបានឆ.ក់យកអាយុជីវិតយុវជនម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ Thi Tii ឲ្យបាត់.បង់.ជីវិតទាំងវ័យក្មេងកាលពីប៉ុន្មានថ្ងៃមុននេះ ដោយបន្សល់ទុកនូវក្តីសោកសង្រេងជាទីបំផុតដល់មិត្តភ័ក្ដិសាច់ញាតិនិងក្រុមគ្រួសារ ជាពិសេសឪពុកម្ដាយពិតជាពិបាកទទួលយកខ្លាំងណាស់ ដែលត្រូវឃ្លាតឆ្ងាយពីកូនប្រុសជាទីស្រឡាញ់លឿនបែបនេះ។
ក្នុងនោះដែរ ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Leang Horn ត្រូវជាមិត្តភ័ក្តិបានបង្ហោះសាររៀបរាប់ទាំងក្តីក្រៀមក្រំបំផុតដោយមានខ្លឹមសារថា៖ «R.I.P ប្អូនប្រុសវាពិតជាមិនគួរឲ្យជឿ ថ្ងៃមុនជុំគ្នាជាមួយបងថ្ងៃនេះប្អូនទៅចោលបង បងមានតែពាក្យថាសោកស្ដាយមនុស្សល្អដូចជាប្អូន ទៅដោយសុខសប្បាយណាអូន»។
ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Bong Seth បានសរសេរថា៖«សឹងតែមិនជឿថាប្អូនជួបរឿងបែបនេះ ពិតជាសោកស្ដាយណាស់ សូមប្អូនទៅឲ្យបានសេចក្ដីសុខ សូមឲ្យជាតិក្រោយកុំអាយុខ្លីដូចជាតិនេះទៀតអី»។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃស.ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។