លោកស្រី ទ្រី ដាណា បានប្រកាសចូលរួមបោះឆ្នោតជូនបវរកញ្ញាចក្រវាលកម្ពុជា កញ្ញា រ៉េត សារីតា ដើម្បីឈានចូលវគ្គ Top21 ក្នុងការប្រកួត Miss Universe នូវថវិកាចំនួន
នៅយប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ខណៈមុននេះបន្តិច លោកស្រី ទ្រី ដាណា បានប្រកាសចូលរួមថវិកាចំនួន ២ពាន់ដុល្លារ ដេីម្បីបោះឆ្នោតជូនបវរកញ្ញាចក្រវាលកម្ពុជា កញ្ញា រ៉េត សារីតា ដើម្បីឈានចូលវគ្គ Top21 ក្នុងកម្មវិធីប្រកួតបវរកញ្ញាលំដាប់ពិភពលោកលេីកទី៦៩ ឬ Miss Universe ឆ្នាំ២០២០ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃអាទិត្យទី១៦ ខែឧសភា ឆ្នាំ២០២១ នៅសហរដ្ឋអាមេរិក។
ក្នុងនោះដែរ លោកស្រី ទ្រី ដាណា បានសរសេររៀបរាប់នៅលើទំព័រផេកហ្វេសប៊ុកឲ្យដឹងថា៖«នាងខ្ញុំចូលរួម 2000$ ស្មើនឹង 20000 vote បោះឆ្នោតជូនបវរកញ្ញាចក្រវាលកម្ពុជា រ៉េត សារីតា ដើម្បីឈានចូលវគ្គ Top21 នាក់ចុងក្រោយ កម្មវិធីពិភពលោក Miss Universe 2020 ជាមុខមាត់របស់កម្ពុជាយើង។
ទើបរួចដៃ បានមើល Facebook ឃើញគេនិយាយរឿងបោះឆ្នោតជូនបវរកញ្ញា រ៉េត សារីតា តំណាងកម្ពុជា ខ្ញុំពិតជារំភើប និងមានមោទនភាពណាស់។ ឃើញគាត់មានទំនុកចិត្ត និងទេពកោសល្យខ្ពស់ តែទាមទារឱ្យមានការគាំទ្រខ្លាំងពីបងប្អូនខ្មែរយើងទាំងអស់ រួមកម្លាំងគ្នា ជួយទាំងអស់គ្នា តម្លើង App Miss Universe និងបោះឆ្នោតជូនបវរកញ្ញាកម្ពុជា»។