ម្ដាយឪពុកឯណាមិនស្លុ.តចិត្ត បេីតែមួយពព្រិចភ្នែកសោះត្រូវបាត់បង់កូនស្រីជាទីស្រឡាញ់កំពុងពេញវ័យស្រស់ស្អាតដល់ទៅ ២នាក់ ដោយសារតែ
ម្ដាយឪពុកឯណាមិនស្លុ.តចិត្ត បេីតែមួយពព្រិចភ្នែកសោះត្រូវបាត់បង់កូនស្រីជាទីស្រឡាញ់ដល់ទៅ ២នាក់ទាំងវ័យក្មេង និងពេញសម្រស់ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ កេីតឡេីងកាលពីប៉ុន្មានថ្ងៃមុននេះ នៅចំណុចខាងជើងផ្សារអង្គតាសោមក្បែរសាលារៀនមួយឧសភា ខេត្តតាកែវ។
ប្រភពពីគណនីហ្វេសប៊ុក MoNy Soly ត្រូវជាមិត្តភ័ក្ដិបានសរសេររៀបរាប់ទាំងក្តីក្រៀមក្រំបំផុតថា៖«ថ្ងៃថ្មីសម្រាប់អ្នកទាំងពីរហើយ បានត្រឹមតែមកជូនដំណើរចុងក្រោយ ជាតិក្រោយសុំឲ្យអ្នកទាំងពីរជួបតែមនុស្សល្អៗ ជាតិក្រោយកុំឲ្យអ្នកទាំងពីរអាយុខ្លីដូចជាតិនេះ
បែកគ្នារហូតហើយ 15.01.2023 អនុស្សាវរីយ៍ល្អៗនៅមានច្រើនណាស់ ធ្លាប់តែមានកញ្ញាហៅទៅហូបអី តែពេលនេះលែងមានកញ្ញាហៅថាហូបអីទៀតហើយ ទៅណាក៏គ្មានកញ្ញាហៅទៀត»។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃស.ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនស្រីទាំងពីរឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។