ប្អូនស្រីជនរងគ្រោះ ឆ្លេីយតបដាក់ចំៗទៅវិញ ក្រោយចម្លើយសារភាពរបស់ប្រពន្ធថាប្តីដើរលេងចោលផ្ទះ2 ឬ3ថ្ងៃទើបមកផ្ទះម្ដង ពេលមកដល់យប់ជ្រៅតែងតែរករឿងវា.យ ប្រពន្ធរហូត
ស្ដ្រីម្នាក់បានរៀបចំផែនការ ជួលឃាត.កក្នុងតម្លៃ១,០០០ដុល្លារ ដើម្បីបញ្ច.ប់ជីវិតប្ដីខ្លួនឯង រួចយកស.ពទៅបោះចោលក្នុងប្រឡាយ នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល។ រំលងបានប៉ុន្មានថ្ងៃ ជនជាប្រពន្ធ និងឃាត.កស៉ីឈ្នួល ត្រូវបានកម្លាំងនគរបាលរួមដៃគ្នារវាង នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, នគរបាលរាជធានីភ្នំពេញ និងខេត្តកណ្ដាល ស្រាវជ្រាវឈានដល់ការប.ង្រ្កាបបាន នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣។
ផ្អែកតាមចម្លេីយប្រពន្ធជនរងគ្រោះឈ្មោះ សាន់ ធីតា អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ បានសារភាពថា ខ្លួន និងឈ្មោះ វី ភេទប្រុស អាយុប្រហែលជិត៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង ជាអ្នកសម្លា.ប់ ប្តីរបស់ខ្លួន ដោយធ្វេីការឆ.ក់ និងរិ.ត.ក សម្លា.ប់។ ចំពោះមូលហេតុដែលប្រពន្ធឈ្មោះ សាន់ ធីតា រៀបចំគម្រោងសម្លា.ប់ប្ដីរបស់ខ្លួន ព្រោះប្តីឈ្មោះ ខឹម ផល្លី ដើរលេងចោលផ្ទះ2 ឬ3ថ្ងៃទើបមកផ្ទះម្ដង ពេលមកដល់យប់ជ្រៅតែងតែរករឿងវា.យ ប្រពន្ធរហូត ហេតុដូចនេះហើយប្រពន្ធក៏សម្រេចចិត្តជួលគេ ១,០០០ដុល្លារ ដើម្បីឲ្យសម្លា.ប់ ប្ដីខ្លួនឯងតែម្តង។
ទន្ទឹមនឹងចម្លើយសារភាពរបស់ប្រពន្ធនេះដែរ ស្រាប់តែប្អូនស្រីជនរងគ្រោះបានចេញមកនិយាយបែបនេះទៅវិញថា៖«មីន.រក.សុីក្បាល សុទ្ទតែបងអញដើរលេង2-3ថ្ងៃបានចូលផ្ទះម្ដង វា.យធ្វើបា.បមីនេះកើតមកច.ង្រៃគេឯង បងអញស្លូតណាស់មិនដែលសូម្បីតែសម្ដីធំដាក់បងដាក់ប្អូនម៉ែឪ បើបងអញវា.យនាងឯងដូចសម្ដីនាងឯងនិយាយមែនអញត្រេកអរពន់ពេក តែវាមិនចឹង បើវា.យមកពីចរិតនាងឯងវាថោក បងអញនៅផ្ទះជាមួយដូចនៅន.រក ជាស្រីនឹងគេដែរ មិនចេះចង្គ្រានជើងឆ្នាំង មួយខែ៣០ថ្ងៃមិនដែលធ្វើបាយហៅប្ដីឲ្យសុីម្ដងណា មានតែប្ដីមកពីធ្វើការចូលផ្ទះពេលណាស្រែកញ៉ែ.តៗដាក់ប្តីថាប្ដីទៅរកស្រីដើរផឹ.កដើរសុីនេះនោះៗលើកដាក់មិនចេះចប់
បើគាត់ចឹងមែនៗនៅតាំងពីបន្ទប់ជួលរហូតដល់ មានឡាន មានផ្ទះ អោយនាងឯងជ្រកក្បាលទេ បងអញខំដើររកលុយត្រុកៗមិនដែលបានសម្រាកស្រួលចិត្ត បើមែនបងអញទេគេលែងក្បាលនាងឯងតាំងពីយូរហើយ នាងឯងចេះលើកដៃសម្លា.ប់បងអញទៅរួចមានយកខួរមកគិតទេ កាលមិនទាន់មានផ្ទះមានឡាននៅផ្ទះជួលអ៊ុតសក់ អញឡើងទៅរៀនភ្នំពេញដំបូងទៅនៅជាមួយ មួយរយៈអញឃើញបងអញខំណាស់ មកពីធ្វើការវិញទម្លា.ក់កាបូបមិនទាន់ទេ មកជួយកៀបសក់អ៊ុតសក់ សៅរ៍អាទិត្យសម្រាកការងារគេដើរលេងសប្បាយ បងអញអត់ដើរទេនៅជួយរកលុយប្រពន្ធកៀបសក់ត្រង់ឲ្យភ្ញៀវ ដាំបាយធ្វើម្ហូបអោយនាងឯងសុីទៀត ទៅធ្វើការវិញមិនដែលទុកលុយអោយប្តីលើសពី20000រៀល ថ្ងៃណាក៏រករឿងប្ដី បងអញខំណាស់ត្រុកៗទម្រាំមានថ្ងៃនេះ ហេតុអីនាងឯងដាច់ចិត្តប្ដីអោបនឹងទ្រូងហ៊ានសម្លា.ប់ ហេតុអីមិនចេះយកខួរគិតមីន.រក បងអញៗបងប្អូនឪម៉ែអញស្រលាញ់ណាស់ បើអស់ចិត្តមិចមិនដោះលែងបងអញ ទៅធ្វើដាក់គាត់ចឹងធ្វើអី ប្ដីអោបនឹងទ្រូងហេតុអីនាងឯងដាច់ចិត្តសម្លា.ប់ បងប្រុសអើយបងប្រុសខំដើម្បីគ្រួសារតែគេមិនមើលឃើញតម្លៃ។ ពេលនេះវាទទួលកម្ម.ពារដែលវាសាងហើយ សូមបងប្រុស Khoem Pholly ទៅឲ្យបានស្ងប់សុខចុះ កុំនៅវិលវល់ទៅចាប់ជាតិចាប់កំណើតកន្លែងដែលល្អជួបមនុស្សដែលល្អកុំឲ្យអាយុខ្លីដូចជាតិនេះទៀត»។