អាសូរប្រពន្ធនៅហៅប្តីឲ្យដឹងខ្លួន បងអេីយបង កូនហៅប៉ាឥតឈប់ កូនតូច១ខួបជាងមុខស្រងូតចាំផ្លូវប៉ាមកផ្ទះ
សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃស.ពលោកគ្រូ ផេន វុត្ថា ដែលបានទទួលមរណភាពនៅវេលាម៉ោង ៧និង០០នាទីព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ ២០២៣ ក្នុងជន្មាយុ២៩ឆ្នាំ ដោយសារគ្រោះថ្នាក់ចរាចរណ៍។ ពិធីបុណ្យធ្វើនៅគេហដ្ឋាននៃស.ព ស្ថិតនៅភូមិជ័យសម្បត្តិ ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
មរណភាពរបស់លោកគ្រូគឺជាការបាត់បង់បុគ្គលដ៏ឆ្នើមម្នាក់ដែលបានបំពេញភារកិច្ចក្នុងការបង្រៀនសិស្សប្រកបដោយគុណធម៌ មនសិការវិជ្ជាជីវៈខ្ពស់ និងបានចូលរួមការងារសង្គមជាច្រើន។ ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ លីនហួច ត្រូវជាក្មួយបានមានការរៀបរាប់ទាំងក្តីក្រៀមក្រំថា៖
«ពូអេីយពូ ពូខ្ញុំល្អណាស់ ធនធានមនុស្សដ៏ល្អ ប៉ា ប្តីល្អ បងប្អូនល្អ ហេតុអ្វីក៏ព្រហ្មលិខិតឃោឃៅម្លេះ អាសូរកូនតូចៗណាស់លោកអេីយលោក។ សូមពូទៅឲ្យបានសុខជាតិណាៗអាយុវែងណាពូណា។ ពូអេីយពូ ពូមនុស្សល្អណាស់ ជាតិក្រោយពូអាយុវែងៗណាពូ អាសូរប្រពន្ធនៅហៅប្តីឲ្យដឹងខ្លួន”បងអេីយបង” កូនហៅប៉ាឥតឈប់ កូនតូច១ខួបជាងមុខស្រងូតចាំផ្លូវប៉ាមករាល់ដង ស្មេីនេះប៉ានៅប្រលែងលេងតែឥលូវស្ងាត់ហេីយ»។