ជាសិស្សល្អ ជាមិត្តល្អ ចេះជួយទុក្ខធុរៈមិត្តរួមថ្នាក់ មិនគួរណាបែកគ្នាដោយមិនបានលាបែបនេះសោះ
សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃស.ពលោក វិត ភាន់ និស្សិតសកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលបានទទួលមរណភាពកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ដោយជំងឺក្រួសតម្រងនោម(ខូចក្រលៀន) បន្ទាន់ពីធ្លាក់ខ្លួនឈឺធ្ងន់តាំងពីឆ្នាំ២០២២ មកម្ល៉េះ។
ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Sok Suvanpanha បានមានការលេីកឡេីងទាំងក្តីសោកស្តាយថា៖«ជាសិស្សល្អ ជាមិត្តល្អ ចេះជួយទុក្ខធុរៈមិត្តរួមថ្នាក់ ជាទីស្រលាញ់រាប់អាន ដល់ជនផងគ្នា មិនគួរណាបែកដោយមិនបានលាគ្នាសោះឡើយ តែអ្វីៗវាមិនទៀង ដូច្នេះមានតែសូមជូនបុណ្យកុសលដែលបងបានធ្វើទាំងប៉ុន្មាន ឲ្យដល់ប្អូនផង ពីបងជាគោរពស្រលាញ់ប្អូន»។
ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Saleh Soh ត្រូវជាមិត្តភ័ក្តិបានរៀបរាប់ថា៖«មាននិស្ស័យបានស្គាល់គ្នារយៈពេល៤ឆ្នាំ ក៏រួមរស់ក្នុងក្រុមកិច្ចការជាមួយគ្នា ជជែកផ្លាស់ប្តូរយោបល់គ្នា អានុស្សាវរីយជាមួយគ្នាក៏ច្រើន ពិតជាលឿនពេកហើយ អ្វីដែលគួរឲ្យសោកស្តាយនោះ គឺគោលបំណងឯង ចង់ប្រឡង(NIE) តែមិនទាន់បានប្រឡងផងឯងក៏លាចាកលោកនេះទៅទាំងមិនទាន់បានសម្រេចបំណង សូមវិញ្ញាណក្ខន្ធឯងទៅកាត់ឋានបរមសុខចុះ»។