អួលដើមក បងខំលេីកទឹកចិត្តប្អូនឲ្យស៊ូ ចុងក្រោយប្អូនស្រី នៅតែដាច់ចិត្តទៅចោល ពុកម៉ែ បងប្អូន ប្ដី និងកូនតូចជាទីស្រលាញ់
នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ យោងតាមការបង្ហោះពីនារីម្នាក់បានសម្តែងការតក់ស្លុតនិងសោកស្ដាយជាខ្លាំង បន្ទាប់ពីទទួលបាននូវដំណឹងដ៏អកុសលដែលប្អូនស្រីម្នាក់ជាមិត្តរួមការងារជាមួយគ្នាបានទទួលមរណភាពចាកចោលក្រុមគ្រួសារ និងកូនតូចទាំងវ័យក្មេង ដោយរោគាពាធ(ឈា.មស៊ីឈា.មក្រ.ហម)។
ប្រភពពីនារីខាងលើដែលមានគណនីហ្វេសប៊ុកឈ្មោះ Kong Socheata បានសរសេររៀបរាប់ទាំងក្តីក្រៀមក្រំថា៖«ប្អូនស្រីសម្លាញ់ចិត្តអើយ វាពិតជាលឿនពេកហើយ បងពិបាកនឹងទទួលយកណាស់ ទើបតែជួបគ្នាថ្ងៃមុន ប្រាប់បងថាអូនប្រហែលជាឈឺក្រពះដែរហើយបង មិនបានប៉ុន្មានថ្ងៃដែលអូនប្រាប់បង ស្រាប់តែឮថាអូនឈឺធ្ងន់ បញ្ជូនទៅពេទ្យវៀតណាម ទៅលើកទី១បងមិនឃើញអនឡាញ បងមិនដែលហ៊ានឆាតទៅសួរទេ ដល់តែទៅលើកទី២បងឃើញអូនអនឡាញ បងខំអរថាប្អូនបានធូរហើយ
ព្រោះលេងឆាតឆ្លើយឆ្លង ជាមួយបងឡើងយូរ តែប្អូននិយាយរកតែអួលដើមក រកតែយំទេ តែបងខំលើកទឹកចិត្តប្អូន ឲ្យបាន តែចុងក្រោយប្អូនស្រី នៅតែដាច់ចិត្តទៅចោល ពុកម៉ែ បងប្អូន ប្ដី និងកូនតូចជាទីស្រលាញ់ និងជាពិសេសបងប្អូនមិត្តអ្នកសិល្បះទាំងអស់ គ្មានថ្ងៃត្រឡប់ អាចមកជួបស៊ែលហ្វ្រី ជុំគ្នាបែបនេះបានទៀតឡើយ បងស្រណោះណាស់ អាណិតតែមនុស្សស្លូត ស្អាត សុភាពរាបសារ ចរិកគួរស្រលាញ់ មិនសមណាអាយុខ្លីរអញ្ចឹងទេអូនអើយ។ សូមដួងវិញ្ញាណក្ខន្ធអូន បានទៅកាន់សុគតិភពផងចុះ កើតជាតិណាៗសូមឲ្យអាយុវែង កុំឲ្យអាយុខ្លីដូចជាតិនេះណាអូន»។