សូមបងប្អូនជួយដល់គាត់ផង រយៈពេល ២ឆ្នាំមកហេីយ ដែលស្រ្តីរូបនេះទទួលរងនូវជំងឺដ៏កា.ចសា.ហាវដំណាក់កាលចុងក្រោយ ក្រុមគ្រួសារអស់លទ្ធភាពហើយ
កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ នេះ បុរសម្នាក់ដោយខ្វះលទ្ធភាពក្នុងការព្យាបាលជំងឺបងស្រីរបស់ខ្លួនក៏បានលេីកម្រាមដៃសុំឲ្យមហាជននៅលេីបណ្ដាញសង្គមហ្វេសប៊ុកជួយឧបត្តម្ភជាថវិកាបន្តិចបន្តួច ដេីម្បីបន្តការព្យាបាលរូបគាត់ក្រែងលោបានធូរស្បើយខ្លះ និងទិញសម្ភារៈប្រើប្រាស់ផ្សេងៗ។
ប្រភពពីបុរសខាងលើដែលប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ Rsd Virak បានសរសេររៀបរាប់ឲ្យដឹងថា៖«ថ្ងៃនេះខ្ញុំនិងគ្រួសារខ្ញុំ សូមលើកម្រាមដៃដប់ដល់បងប្អូនពុកម៉ែទាំងអស់ បងស្រីខ្ញុំគាត់បានកើតជំងឺមហា.រី.កដៃស្បូ.នដំណាក់កាលចុងក្រោយ ខ្ញុំបានយកគាត់ទៅព្យាបាលរយៈពេលពីរឆ្នាំហើយ
ដោយសារតែក្រុមគ្រួសាររបស់ខ្ញុំពេលនេះ គ្មានលទ្ធភាពបន្តការព្យាបាលរបស់បងស្រីខ្ញុំទៀតទេ ដូច្នេះសូមបងប្អូនពុកម៉ែមានមេត្តាជួយឧបត្ថម្ភបន្តិចបន្តួចដើម្បីទិញខោទឹកនោម និងសម្ភារៈផ្សេងៗជូនគាត់ជាលើកចុងក្រោយ 0962222016 ABA : 500 199 142 Name : KANG VIRAk ខ្ញុំនិងក្រុមគ្រួសារសូមអរគុណដល់បងប្អូនដែលបានជួយឧបត្ថម្ភដល់បងស្រីរបស់ខ្ញុំឲ្យជួបតែសំណាងល្អក្នុងជីវិត»។