ស្នេហ៍ពិតមិនគិតលេីអាយុ មានគេសួរថាចែស្អាតណាស់ ម៉េចបានទៅជាចឹង ស្រាប់តែកូនក្រមុំបានចេញមកឆ្លេីយតបបែបនេះតែម្តង
ចំពោះជនជាតិខ្មែរ ពិធីរៀបអាពាហ៍ពិពាហ៍គឺជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតក្នុងឆាកជីវិតមនុស្សគ្រប់រូប ដោយមុននឹងឈានដល់ថ្ងៃមង្គលនេះ គូស្នេហ៍មួយចំនួនបានចំណាយពេលស្វែងយល់ពីចិត្តគ្នាទៅវិញទៅមក និងមួយចំនួនទៀតបានតស៊ូនូវឧបសគ្គ និងដោះស្រាយបញ្ហាជាច្រើនរួមគ្នាទម្រាំមានថ្ងៃដ៏ពិសេសនេះ។
ដោយឡែក ក្រឡេកមកមើលពីចំណងស្នេហ៍ស្រីស្រលាញ់ស្រីដូចគ្នាមួយគូនេះវិញ ដែលកាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ ថ្មីៗនេះ ពួកគេទាំងពីរបានរៀបចំពិធីភ្ជាប់ពាក្យយ៉ាងគគ្រឹកគគ្រេង ដោយទទួលបាននូវការចាប់អារម្មណ៍ និងមានការអបអរសាទរពីមហាជនជាច្រើននៅលើបណ្ដាញសង្គមតីកតុក។
ទន្ទឹមនឹងនេះក៏មានមតិពីមហាជនម្នាក់បានធ្វេីការខមិនសួរថា៖«ចែស្អាតណាស់ ម៉េចបានទៅចឹង»។ ស្រាប់តែនារីជាកូនក្រមុំក៏បានឆ្លេីយតបទៅវិញថា៖«អរគុណអូនដែលសរសេីរបងស្អាត ហេីយធ្វេីម៉េចបេីព្រហ្មលិខិតកំណត់ឲ្យបងស្រឡាញ់មនុស្សស្រីដូចគ្នា ហេីយមិនដឹងកែចរិតឲ្យមកស្រលាញ់មនុស្សប្រុសវិញម៉េចទេ»។
សូមទស្សនាវីដេអូខាងក្រោម