លើសពីអាណិត ពេលនេះឯងទៅបានសុខហើយ កូនឯងមានអ្នកមើលថែហើយ ឯងកុំនៅអាល័យនឹកកូនទៀតអី
កាលពីប៉ុន្មានថ្ងៃមុននេះ តាមរយៈការបង្ហោះពីនារីម្នាក់ប្រេីប្រាស់គណនីហ្វេសប៊ុកឈ្មោះ Srey Ning បានមានការតក់ស្លុតចិត្តជាខ្លាំង ក្រោយពីទទួលនូវដំណឹងដ៏អកុសលដែលមិត្តភ័ក្ដិជាទីស្រឡាញ់បានទទួលមរណភាពចាកចោលក្រុមគ្រួសារ និងកូនតូចៗទាំងវ័យក្មេង ដោយរោ.គា.ពា.ធ(មហា រី.កខួ.រឆ្អឹ.ង)។
ប្រភពដដែលខាងលេីបានមានជាពាក្យពេចន៍លេីកឡេីងទាំងក្តីអាឡោះអាល័យនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនដោយមានខ្លឹមសាររៀបរាប់ថា«ភាអើយភា គ្នាចូលរួមសោកស្តាយផងណា អាណិតណាស់មិត្តធ្លាប់តែនិយាយជាមួយគ្នា។ សូមទៅកាន់សុខគិតិភពណាមិត្តណា»។
ប្រភពពីមិត្តភ័ក្ដិម្នាក់ទៀតដែលមានគណនីហ្វេសប៊ុកឈ្មោះ Lin បានសរសេរថា៖«លើសពីអាណិត មិត្តដែលធ្លាប់រៀនជាមួយគ្នា អង្គុយជាមួយគ្នា ធ្លាប់ខឹងអន់ចិត្តគ្នា ធ្លាប់សប្បាយជាមួយគ្នា ពេលនេះឯងទៅបានសុខហើយ កើតជាតិណាៗកុំឲ្យអាយុខ្លីដូចជាតិនេះអី កូនឯងមានអ្នកមើលថែហើយ ឯងកុំនៅអាល័យនឹកកូនទៀតអី។ សូមវិញ្ញាណក្ខន្ធឯងទៅកាន់សុខគិតិភពផងចុះ ចូលរួមរំលែកទុក្ខផងមិត្ត»។