លឿនពេកហើយប្អូនប្រុសទទួលយកមិនបានទេ ទៅអោយបានសុខណាប្អូន ជាតិក្រោយធ្វើបងប្អូនគ្នាទៀត
គ្រោះថ្នាក់ចរាចរណ៍មួយបានឆ.ក់យកអាយុជីវិតយុវជនម្នាក់ ឲ្យបាត់.បង់.ជីវិតទាំងវ័យក្មេងកាលពីប៉ុន្មានថ្ងៃមុននេះ ដោយបន្សល់ទុកនូវក្តីសោកសង្រេងជាទីបំផុតដល់មិត្តភ័ក្ដិសាច់ញាតិនិងក្រុមគ្រួសារ ជាពិសេសឪពុកម្ដាយពិតជាពិបាកទទួលយកខ្លាំងណាស់ ដែលត្រូវឃ្លាតឆ្ងាយពីកូនប្រុសជាទីស្រឡាញ់លឿនបែបនេះ។
ក្នុងនោះដែរ ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Oun Nob Zin ត្រូវជាសាច់ញាតិបានបង្ហោះសាររៀបរាប់ទាំងក្តីក្រៀមក្រំបំផុតដោយមានខ្លឹមសារថា៖ «លឿនពេកហើយប្អូនប្រុសទទួលយកមិនបានទេ ទៅអោយបានសុខណាប្អូនជាតិក្រោយធ្វើបងប្អូនគ្នាទៀត Brø K SDe»។
ប្រភពដដែលខាងលេីរូបនេះក៏បានតប Comment ប្រាប់ពីមូលហេតុដែលយុវជនរូបនោះស្លា.ប់ គឺដោយសារតែគ្រោះថ្នាក់ចរាចរណ៍ ដែលស្ថិតនៅឯខេត្តកំពង់ឆ្នាំង។ ក្រោយពីទទួលបានដំណឹងដ៏ក្រៀមក្រំបែបនេះ មិត្តភ័ក្ដិជនរងគ្រោះជាច្រើននាក់ ក៏បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស.ព ផងដែរ៕